ព័ត៌មានអន្ដរជាតិ
វៀតណាម កើតការវាយប្រហារតាមអនឡាញជាង ១,៨០០ ករណី
គិតមកទល់នឹងឆ្នាំ ២០២៤ នេះ ករណីវាយប្រហារតាមបច្ចេកវិទ្យាបានកើតឡើងប្រមាណ ១,៨១២ ករណីនៅប្រទេសវៀតណាម ។ យ៉ាងណាមិញ ចំនួននេះគឺធ្លាក់ចុះប្រមាណ ៣៨ ភាគរយ បើធៀបនឹងទិន្នន័យចាប់ពីខែមករាដល់ខែមីនា ក្នុងឆ្នាំ ២០២៣ កន្លងទៅ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VietNam News នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ។

ទិន្នន័យពីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាមបានបង្ហាញថា វិស័យឧស្សាហកម្មសន្តិសុខបច្ចេកវិទ្យា និងព័ត៌មានវិទ្យា ទទួលបានប្រាក់ចំណូលប្រមាណ ៨០៤ ពាន់លានដុង ស្មើនឹង ៣២,៥០០ ដុល្លារដែលក្នុងមួយឆ្នាំទៅមួយឆ្នាំកើនឡើងប្រមាណ ៤៦.៨ ភាគរយ ។
ប្រភពដដែលបានឲ្យដឹងថា នាពាក់កណ្តាលឆមាសឆ្នាំ ២០២៤ នេះ ក្រសួងខាងលើនឹងអភិវឌ្ឍចេញផ្សាយសៀវភៅណែនាំស្តីពីប្រព័ន្ធសន្តិសុខសុវត្ថិភាពបច្ចេកវិទ្យាតាមកម្រិត ក្នុងទិសដៅបញ្ជ្រាបចំណេះដឹងព័ត៌មានសន្តិសុខបច្ចេកវិទ្យាទៅដល់គ្រប់ស្ថាប័នរដ្ឋ និងថ្នាក់មូលដ្ឋាន ។

ឯកសារនេះក៏ស្របនឹងទិសដៅអភិវឌ្ឍមន្រ្តីក្នុងវិស័យបច្ចេកវិទ្យាសម្រាប់អនុវត្តគម្រោងទិន្នន័យផែនការប្រជាជន ដោយមានកំណែទម្រង់លើផ្នែកអត្តសញ្ញាណកម្មអេឡិចត្រូនិក ប្រព័ន្ធផ្ទៀងផ្ទាត់បញ្ជាក់ទម្រង់អេឡិចត្រូនិកសម្រាប់ឆ្នាំ២០២២-២០២៥ និងទិសដៅឆ្នាំ ២០៣០ ក្រោមឈ្មោះកម្មវិធី Project 06 ។
ឯកសារនេះក៏នឹងក្លាយជារបាយការណ៍សម្រាប់ដាក់ជូននាយករដ្ឋមន្រ្តីវៀតណាមក្នុងការអនុវត្តយុទ្ធសាស្រ្តសន្តិសុខសុវត្ថិភាពបច្ចេកវិទ្យាជាតិនាចុងឆ្នាំ ២០២៤ ក៏ដូចជាទិសដៅអភិវឌ្ឍធនធានមនុស្សផ្នែកវិស័យបច្ចេកវិទ្យាពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ ហើយក្រសួងគមនាគមន៍ខាងលើគ្រោងនឹងបញ្ចប់ និងដាក់ជូនរដ្ឋាភិបាលរបស់ខ្លួននូវកម្មវិធីព្រាងនៃការចុះហត្ថលេខាអេឡិចត្រូនិក ក៏ដូចនិតិវិធីបញ្ជាក់ផ្តល់សិទ្ធិផ្លូវការតាមអេឡិចត្រូនិកផងដែរ ៕

ដោយ៖ មាន រតនា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


