ព័ត៌មានអន្ដរជាតិ
តួកគី ដាក់កំហិតការនាំចេញផលិតផលជាង ៥០ ប្រភេទទៅ អ៊ីស្រាអែល រហូតមានឈប់បាញ់នៅ ហ្គាហ្សា
ប្រទេសតួកគីបានដាក់កំហិតលើការនាំចេញផលិតផលមួយចំនួនទៅកាន់អ៊ីស្រាអែលរហូតទាល់មានបទឈប់បាញ់ និងបង្កើនជំនួយចូលក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលបានបដិសេធមិនអនុញ្ញាតឲ្យខ្លួនទម្លាក់ជំនួយតាមអាកាសទៅលើទឹកដីដែលកំពុងត្រូវបានឡោមព័ទ្ធមួយនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី៩ ខែមេសាកន្លងទៅ ។
ក្រសួងពាណិជ្ជកម្មតួកគីបាននិយាយកាលពីថ្ងៃអង្គារថា តួកគីនឹងលែងបញ្ជូនផលិតផលប្រមាណ ៥៤ ប្រភេទទៅឲ្យប្រទេសអ៊ីស្រាអែលហើយ ក្នុងនោះរួមមានផលិតផលដែក ប្រេងឥន្ធនៈ គ្រឿងសំណង់ ម៉ាស៊ីន ស៊ីម៉ងត៍ ថ្មក្រានីត សារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត និងឥដ្ឋជាដើម ។
តួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលនៅតែបន្តបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ ហើយមិនអើពើនឹងសហគមន៍អន្តរជាតិ ខណៈការដាក់កំហិតនេះនឹងនៅតែមានរហូតដល់អ៊ីស្រាអែលប្រកាសបទឈប់បាញ់ភ្លាមៗ និងអនុញ្ញាតឲ្យមានលំហូរគ្រប់គ្រាន់ និងមិនមានការរំខាននៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែលលោក Israel Katz បានវាយបកមកវិញចំពោះការប្រកាសរបស់ប្រទេសតួកគីថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានលះបង់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាជនតួកគី ហើយបែរជាងាកទៅគាំទ្រចំពោះឃាតករហាម៉ាសនៅហ្គាហ្សាទៅវិញ ។
ជាមួយគ្នានេះ អ៊ីស្រាអែលនឹងចាត់វិធានការដែលនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចតួកគីវិញ រួមទាំងការហាមឃាត់ការនាំចូលផលិតផលមួយចំនួនរបស់តួកគី សុំឲ្យអង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបញ្ឈប់ការវិនិយោគនៅក្នុងប្រទេសតួកគី និងឲ្យមិត្តអាមេរិកដាក់ទណ្ឌកម្មលើតួកគី ។
ការប្រកាសពីការទប់ស្កាត់ពាណិជ្ជកម្មបានកើតឡើងមួយថ្ងៃ បន្ទាប់ពីតួកគីបានសន្យាសងសឹកជាមួយនឹងអ៊ីស្រាអែល ក្រោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានរារាំងយន្តហោះដឹកទំនិញរបស់តួកគីមិនឲ្យទម្លាក់ជំនួយនៅតំបន់ហ្គាហ្សា ។
គួរបញ្ជាក់ថា ប្រទេសទាំងពីរមានជម្លោះពាក្យសម្តីគ្នា តាំងពីលោកប្រធានាធិបតី Erdogan បានហៅអ៊ីស្រាអែលថាជារដ្ឋភេរវកម្ម និងគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយថែមទាំងថ្កោលទោសការកាន់កាប់ទឹកដីប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍របស់អ៊ីស្រាអែលផងដែរ ។ ជុំវិញបញ្ហានេះអ៊ីស្រាអែល និងតួកគីក៏បានដកឯកអគ្គរដ្ឋទូតរបស់ពួកគេចេញពីរដ្ឋធានីរៀងៗខ្លួន ពោលភ្លាមៗបន្ទាប់ពីផ្ទុះសង្គ្រាមនៅហ្គាហ្សា ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


