ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញ៖ ចេតនារបស់អាមេរិកចង់យកទឹកដី Greenland នឹងផ្ដល់ផលចំណេញដល់ពូទីន
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានព្រមានកាលពីថ្ងៃអាទិត្យទី១៨ខែមករាឆ្នាំ២០២៦ថា រាល់ការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិក ក្នុងការឈ្លានពាន ឬដណ្តើមយកទឹកដី Greenland ដោយបង្ខំ នឹងក្លាយជាការវាយប្រហារជាប្រវត្តិសាស្ត្រចំពោះអង្គការណាតូ និងបម្រើដល់ផលប្រយោជន៍របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

ក្នុងបទសម្ភាសន៍ជាមួយកាសែត La Vanguardia លោក Sánchez បានអះអាងថា ទង្វើបែបនេះនឹង «ផ្តល់ភាពស្របច្បាប់» ដល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយអាចជាសញ្ញានៃ «ការបញ្ចប់» នៃសម្ព័ន្ធភាពយោធាឆ្លងមហាសមុទ្រអាត្លង់ទិក។
មតិយោបល់របស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានធ្វើឡើងបន្ទាប់ពីមានការកើនឡើងនូវវោហាសាស្ត្រពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលកាលពីថ្ងៃសៅរ៍បានប្តេជ្ញាដាក់ពន្ធគយជាបន្តបន្ទាប់លើសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីដាក់សម្ពាធឲ្យប្រទេសដាណឺម៉ាកលក់ទឹកដីស្វយ័តនៅតំបន់អាកទិកមួយនេះ។ តាមផែនការ ពន្ធលើការនាំចូល១០%ដំបូងលើទំនិញពីប្រទេសដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ និងចក្រភពអង់គ្លេស នឹងត្រូវចូលជាធរមាននៅថ្ងៃទី១ខែកុម្ភៈ។ លោកត្រាំ បានបញ្ជាក់ថា អត្រាពន្ធនឹងកើនឡើងដល់២៥%នៅថ្ងៃទី១ខែមិថុនា បើមិនមានកិច្ចព្រមព្រៀងសម្រាប់«ការទិញយកទាំងស្រុង»នូវកោះ Greenland នោះទេ។
វិវាទទឹកដីនេះ បានធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុបធ្លាក់ចុះដល់កម្រិតទាបថ្មីមួយ ខណៈដែលមេដឹកនាំនៅទីក្រុង Copenhagen និងទីក្រុង Nuuk បានបញ្ជាក់ម្តងហើយម្តងទៀតថា កោះនេះមិនមែនសម្រាប់លក់នោះឡើយ។ សមាជិកសហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅសប្តាហ៍នេះ ដើម្បីសម្របសម្រួលការឆ្លើយតបចំពោះវិបត្តិពាណិជ្ជកម្ម និងសន្តិសុខដែលកំពុងកើនឡើងនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


