Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ទិញ​មាស​ទុក​នៅ​ចិន កើន​ឡើង​ជិត ៦% នា​ដើម​ឆ្នាំ​២០២៤

បានផុស

នៅ

ការ​ជួញ​ដូរ​មាស​នៅ​ក្នុង​ប្រទេស​ចិន បាន​ហក់​ឡើង​ចំនួន ៥,៩៤​% នៅ​ក្នុង​ឆមាស​ទី​១ សម្រាប់​ដើម​ឆ្នាំ​២០២៤។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​សមាគម​មាស​នៅ​ចិន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា​កន្លង​ទៅ។

រូបថត៖ AFP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាស​ចំនួន ៣០៨,៩១​តោន ត្រូវ​បាន​ទិញ​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន កា​លពី​៣​ខែ​ដើម​ឆ្នាំ ហើយ​​ភាគ​ច្រើន​គឺ​ជា​ការ​ទិញ​ប្រភេទ​ដុំ​មាស និង​កាក់​មាស​ទុក។ ការ​ទិញ​ដុំ​មាស​និង​កាក់​មាស កើន​ឡើង​ចំនួន ២៦,៧៧​% ដែល​មាន​ចំនួន​​សរុប ១០៦,៣២តោន ខណៈ​ដែល​​​ការ​ទិញ​គ្រឿង​អលង្ការ​មាស​ បែរ​ជា​មាន​ការ​ធ្លាក់​ចុះ​រហូត​ដល់ ៣​% មក​សល់​ត្រឹម ១៨៣,៩២​តោន។

ការ​ផលិត​មាស​នៅ​​ក្នុង​ប្រទេស​ចិន កើន​ឡើង ១,១៦% ជាមួយ​តួ​លេខ​​សរុប​ចំនួន ៨៥,៩៦​តោន ហើយ​ការ​ផលិត​មាស​ដែល​នាំ​ចូល​វត្ថុ​ធាតុ​ដើម​​ពី​ក្រៅ​ប្រទេស​ ក៏​កើន​ឡើង​បាន ៧៨%​ផង​ដែរ ក្នុង​ចំនួន ៥៣,២៣​តោន រាប់​ចាប់​ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ​២០២៤។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ទុន​បម្រុង​មាស​នៅ​ចិន មាន​ចំនួន​​សរុប ២ ២៦៤,៨៧​តោន ដែល​​នេះ​ជា​តួ​លេខ​ខ្ពស់​បំផុត​ជាង​គេ​ គិត​ក្នុង​រយៈពេល ២៤​ឆ្នាំ​​ចុង​ក្រោយ។ ចំណែក​ឯ​អប្បបរមា​​ទុន​​បម្រុង​មាស​​របស់​ចិន ធ្លាប់​ធ្លាក់​ចុះមក​ត្រឹម ៣៩៥,០១​តោន កាល​ពី​ឆមាស​ទី​២ ឆ្នាំ​២០០០៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម