ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ចេញកញ្ចប់ជំនួយ១ពាន់លានដុល្លារថែមទៀតឲ្យទៅអ៊ីស្រាអែល
រដ្ឋបាលលោក ចូ បៃឌិន កាលពីថ្ងៃទី១៤ ខែឧសភា បានជូនដំណឹងទៅកាន់សភាអាមេរិក អំពីកញ្ចប់ជំនួយសព្វាវុធថ្មីតម្លៃជាង១ពាន់លានដុល្លារ ដែលខ្លួនគ្រោងនឹងបញ្ជូនឲ្យទៅអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National នៅថ្ងៃទី១៥ ខែឧសភា។

ចំណាត់ការថ្មីរបស់អាមេរិក ធ្វើឡើងមិនបានប៉ុន្មានបន្ទាប់ពីការប្រកាសផ្អាកដឹកអាវុធទៅអ៊ីស្រាអែល កាលពីដើមខែឧសភា ដែលធ្វើឡើងដោយលោកប្រធានាធិបតី ចូ បៃឌិន ជុំវិញករណីបើកការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងក្រុង Rafah នៃតំបន់កាហ្សា។ លោក ចូ បៃឌិន ធ្លាប់និយាយប្រាប់សារព័ត៌មាន CNN ថា អាមេរិកនឹងបន្តការផ្អាកដឹកអាវុធ ប្រសិនបើអ៊ីស្រាអែលនៅតែរឹងរូសប្រើប្រាស់អាវុធអាមេរិកខុសពីច្បាប់អន្តរជាតិ ដើម្បីវាយប្រហារក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅ។
បើតាមប្រភពដែលបង្ហើបប្រាប់ The National បានឲ្យដឹងថា ជំនួយជាង១ពាន់លានដុល្លាររបស់អាមេរិក មានដូចជា គ្រាប់កាំភ្លើងរថក្រោះតម្លៃ៧០០លានដុល្លារ រថយន្តយោធាតម្លៃ៥០០លានដុល្លារ និងកាំភ្លើងធំតម្លៃ៦០លានដុល្លារ។ យ៉ាងណាមិញ គម្រោងនៃកញ្ចប់ជំនួយនេះ មិនទាន់ប្រកាសជាសាធារណៈដោយសេតវិមានអាមេរិកនោះឡើយ។ មួយវិញទៀត ក៏គ្មានការបង្ហាញថា កញ្ចប់ជំនួយជាង១ពាន់លានដុល្លារនេះ នឹងត្រូវដឹកទៅអ៊ីស្រាអែលនៅពេលណាដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានអះអាងថា អាមេរិកនឹងនៅតែបន្តជំនួយយោធាក្នុងទំហំទឹកប្រាក់ ២៦ពាន់លានដុល្លារ ដែលត្រូវបានអនុម័តកាលពីខែមេសា សម្រាប់កងកម្លាំងអ៊ីស្រាអែលដដែល។ ប៉ុន្តែសេតវិមាន បានផ្អាកការដឹកបញ្ជូនគ្រាប់បែក ក៏ព្រោះតែអាមេរិកមិនចង់ឲ្យគ្រាប់បែកទាំងនោះទម្លាក់ចូលក្នុងតំបន់ប្រជុំជន ដែលពោរពេញទៅដោយជនស៊ីវិលនោះទេ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ