Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង គ្រោងបាញ់បង្ហោះផ្កាយរណបចារកម្មមួយទៀត ខណៈ កូរ៉េខាងត្បូង ធ្វើសមយុទ្ធឆ្លើយតប​​

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីផែនការបាញ់បង្ហោះផ្កាយរណបចារកម្មនៅចន្លោះថ្ងៃទី ២៧ ខែឧសភាដល់ថ្ងៃទី ៤ ខែមិថុនា បន្ទាប់ពីបានបាញ់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថីដោយជោគជ័យ កាលពីខែវិច្ឆិកាឆ្នាំមុន ខណៈកូរ៉េខាងត្បូងធ្វើសមយុទ្ធឆ្លើយតបភ្លាមៗប៉ុន្មានម៉ោង បន្ទាប់ពីការជូនដំណឹងនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ ខែឧសភា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋបានឲ្យដឹងថា ប្រទេស​កូរ៉េ​ខាង​ជើង​នឹងធ្វើ​ការ​សាក​ល្បងបាញ់បង្ហោះផ្កាយរណបចារកម្មទៅទីអាវកាសបន្ថែមទៀត ខណៈបន្ទាប់ពីការជូនដំណឹងនេះ មន្ត្រីមកពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានពិភាក្សាគ្នាតាមទូរស័ព្ទ ហើយបានជំរុញឲ្យទីក្រុងព្យុងយ៉ាងផ្អាកផែនការ ដោយសារការបាញ់បង្ហោះផ្កាយរណបនេះប្រើបច្ចេកវិទ្យាមីស៊ីលផ្លោងដែលនឹងបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ។

ឆ្លើយតបនឹងគ្រោងការគ្រោងបាញ់បង្ហោះនេះ យោធាកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី២៧ ខែឧសភាបានធ្វើសមយុទ្ធតាមអាកាសនៅជិតព្រំដែនជាមួយកូរ៉េខាងជើង ដោយមានយន្តហោះចម្បាំងប្រហែល ២០ គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35A ប៉ុន្មានម៉ោង បន្ទាប់ពីកូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពី ផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះនេះ។ សមយុទ្ធនេះត្រូវបានធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពក្នុងការដាក់ទណ្ឌកម្មភ្លាមៗ ប្រសិនបើសត្រូវធ្វើសកម្មភាពបង្កហេតុ ។

ចំណែកបើយោងតាមសារព័ត៌មាន Kyodo News បានឲ្យដឹងថា កូរ៉េខាងជើងបានកំណត់តំបន់ចំនួន ៣ ដែលនឹងមានកម្ទេចកម្ទីមីស៊ីល ក្រោយការបាញ់បង្ហោះ ពោលគឺ ២ នៅភាគខាងលិចនៃឧបទ្វីបកូរ៉េ និងមួយទៀតនៅភាគខាងកើតនៃកោះ Luzon របស់ប្រទេសហ្វីលីពីន ។

ទន្ទឹមនោះ សហរដ្ឋអាមេរិកក៏បានហៅការបាញ់បង្ហោះនេះថាបានកើតឡើងត្រឹមតែរយៈពេល ២ ខែប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ី ដែលបានសន្យាថានឹងផ្តល់ជំនួយបច្ចេកទេសដល់កូរ៉េខាងជើងដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ។

ការត្រៀមបាញ់បង្ហោះនេះទំនងជាធ្វើនៅក្នុងតំបន់ Cholsan ជាកន្លែងដែលមូលដ្ឋានបាញ់បង្ហោះផ្កាយរណប Sohae និងកន្លែងបាញ់បង្ហោះពីមុនរបស់កូរ៉េខាងជើង ខណៈអ្នកជំនាញថា ផ្កាយរណបចារកម្មនេះនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពស៊ើបការណ៍របស់ទីក្រុងព្យុងយ៉ាង ជាពិសេសលើប្រទេសកូរ៉េខាងត្បូង និងផ្តល់ទិន្នន័យសំខាន់ៗនៅក្នុងជម្លោះយោធាណាមួយ ។

ស្របពេលជាមួយគ្នានេះ ក៏មានការស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងផងដែរ ហើយសហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់លើការរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្មមួយផ្សេងទៀតរបស់កូរ៉េខាងជើង ដែលទីក្រុងសេអ៊ូលថាកូរ៉េខាងជើងបានទទួលជំនួយបច្ចេកទេសពីរុស្ស៊ីក្នុងការបាញ់បង្ហោះ ជាថ្នូរនឹងការបញ្ជូនអាវុធទៅទីក្រុងមូស្គូប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។

គួរបញ្ជាក់ថា នេះជាលើកទី ៤ ហើយដែលប្រទេសកូរ៉េខាងជើងបានបាញ់ផ្កាយរណបចារកម្មទៅកាន់អាវកាស បន្ទាប់ពីបានបាញ់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួនជោគេជ័យទៅក្នុងគន្លងតារាវិថីកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីការសាកល្បងបរាជ័យចំនួន ២ លើក ។ ពាក់ព័ន្ធនឹងការបាញ់នេះលោក គីម ជុងអ៊ុន ក៏បាននិយាយកាលពីចុងឆ្នាំមុនដែរថា ទីក្រុងព្យុងយ៉ាងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាចំនួន ៣ បន្ថែមទៀតនៅឆ្នាំនេះ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៦ នាទី មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៣ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយ​ការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង

ព័ត៌មានជាតិ៣ ម៉ោង មុន

ទូតអង់គ្លេស៖ រាជរដ្ឋាភិបាលថ្មីរបស់សម្ដេច ហ៊ុន ម៉ាណែត មានសកម្មភាពមមាញឹក ពិសេសការជំរុញពាណិជ្ជកម្ម

Sokha Hotels

ព័ត៌មានពេញនិយម