ព័ត៌មានអន្ដរជាតិ
ហុងកុង ចាប់ខ្លួនមនុស្ស ៦ នាក់ជុំវិញការបង្ហោះលើ Facebook បំពានច្បាប់សន្តិសុខជាតិ
ប៉ូលិសនៅទីក្រុងហុងកុងបានចាប់ខ្លួនមនុស្សចំនួន ៦ នាក់ដោយសង្ស័យថាបំពានច្បាប់សន្តិសុខជាតិថ្មីតាមរយៈការបង្ហោះសារដ៏អសុរោះនៅលើបណ្ដាញសង្គម Facebook និងញុះញង់ឲ្យមានការស្អប់ខ្ពើមលើអាជ្ញាធរ ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃទី២៨ ខែឧសភា ។

នេះគឺជាការចាប់ខ្លួនលើកដំបូងក្រោមច្បាប់ដែលបានចូលជាធរមាននៅក្នុងខែមីនា ហើយអ្នកទាំង ៦ នាក់ដែលត្រូវបានចាប់ខ្លួននោះ រួមមានលោកស្រី Chow Hang Tung គឺជាអតីតអនុប្រធាននៃក្រុមដែលធ្លាប់រៀបចំការប្រឆាំងប្រចាំឆ្នាំដើម្បីចងចាំជនរងគ្រោះនៃការបង្ក្រាបនៅទីលានធានអានមិននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ ។
ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យបានកំណត់កាលបរិច្ឆេទដ៏រសើបនាពេលខាងមុខសំដៅដល់ខួបនៃឧប្បត្តិហេតុនេះ ។ពួកគេក៏បានជជែកវែកញែកផងដែរថា ការបង្ហោះនេះមានគោលបំណងបង្កការស្អប់ខ្ពើមចំពោះរដ្ឋាភិបាហុងកុង និងញុះញង់អ្នកនិយមលេងអ៊ីនធឺណិតឲ្យរៀបចំ ឬចូលរួមក្នុងសកម្មភាពខុសច្បាប់ ។

លើសពីនេះអាជ្ញាធរក៏មានការប្រុងប្រយ័ត្នខ្ពស់មុនខួបលើកទី ៣៥ នៃឧបទ្ទវហេតុនេះ ខណៈរដ្ឋមន្ត្រីសន្តិសុខលោក Chris Tang បានជំរុញពលរដ្ឋកុំឲ្យមានការញុះញង់ ឬចូលរួមយល់ដឹងអំពើខុសច្បាប់ និងអំពើដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន (PRC) បានបញ្ជូនរថក្រោះចូលទៅក្នុងទីលានធានអានមិន ដើម្បីគាបសង្កត់យ៉ាងឃោរឃៅចំពោះបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យចិន ខណៈភាពក្លាហានរបស់ជនរងគ្រោះនឹងមិនត្រូវបានគេបំភ្លេចឡើយ ហើយបន្តជំរុញទឹកចិត្តអ្នកតស៊ូមតិសម្រាប់គោលការណ៍ទាំងនេះជុំវិញពិភពលោក ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


