ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ចំណាយប្រាក់ ៧៦០ លានដុល្លារទប់ស្កាត់ការវាយប្រហារតាមអ៊ីនធឺណិតរបស់ រុស្ស៊ី
ប៉ូឡូញនឹងចំណាយប្រាក់ជាង ៧៦០ លានដុល្លារដើម្បីបង្កើនសុវត្ថិភាពតាមអ៊ីនធឺណិត បន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋ PAP ត្រូវបានវាយប្រហារ ហើយចាត់ទុកស្នាដៃនេះជារបស់រុស្ស៊ី ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីឌីជីថល និងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែមិថុនា ។

អាជ្ញាធរប៉ូឡូញកំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ុនប៉ងរបស់ទីក្រុងមូស្គូក្នុងការជ្រៀតជ្រែកការបោះឆ្នោត ខណៈដែលអត្ថបទក្លែងក្លាយអំពីការចល័តយោធាបានលេចឡើងនៅលើទីភ្នាក់ងារព័ត៌មានរដ្ឋ PAP ដែលជាទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសប៉ូឡូញ ។
កន្លងមកប៉ូឡូញបានចោទប្រកាន់ទីក្រុងមូស្គូម្តងហើយម្តងទៀតថាបាប៉ុនប៉ងធ្វើឲ្យប៉ូឡូញអស្ថិរភាព ដោយសារតែប៉ូឡូញផ្គត់ផ្គង់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ខណៈប្រទេសប៉ូឡូញមានការវាយប្រហារតាមអ៊ីនធឺណិតជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។

ទោះបីជាយ៉ាងណា ស្ថានទូតរុស្ស៊ីនៅទីក្រុង Warsaw មិនបានដឹងពីការវាយប្រហារលើទីភ្នាក់ងារព័ត៌មានរដ្ឋ PAP នោះទេ និងបានច្រានចោលការចោទប្រកាន់ដែលថារុស្ស៊ីកំពុងព្យាយាមធ្វើឲ្យប៉ូឡូញអស្ថិរភាពផងដែរ ។
ប្រទេសប៉ូឡូញក៏បានឲ្យដឹងដែរថា អ្នកស៊ើបការសម្ងាត់របស់រុស្ស៊ីកំពុងព្យាយាមយ៉ាងសកម្មក្នុងការប្រមូលព័ត៌មានស្តីពីការផ្តល់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីប្រតិបត្តិការសឹករបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលបានធ្វើឲ្យប៉ូឡូញប្រកាសពីការបង្កើតគណៈកម្មការមួយឡើងវិញដើម្បីស៊ើបអង្កេតឥទ្ធិពលរុស្ស៊ី ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


