ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ ក្រោយសមយុទ្ធត្រីភាគីអាមេរិក កូរ៉េខាងត្បូង និងជប៉ុន
ជាការឆ្លើយតប និងជាការព្រមានចំពោះសមយុទ្ធត្រីភាគីរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលទើបបញ្ចប់, ទីក្រុងព្យុងយ៉ាង បានបាញ់ផ្លោងមីស៊ីលបាលេស្ទិកចំនួន២គ្រាប់ នៅព្រឹកថ្ងៃចន្ទទី១ ខែកក្កដា ឆ្នាំ២០២៤ នេះ។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា មីស៊ីលទាំង២គ្រាប់ ត្រូវកូរ៉េខាងជើងបាញ់ក្នុងរយៈពេលគម្លាតគ្នា ១០នាទី ក្នុងទិសដៅទៅភាគឦសាន ចេញពីទីក្រុង Jangyon ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេស។ គ្រាប់ទី១ ហោះបានរយៈចម្ងាយ ៦០០គីឡូម៉ែត្រ ផ្លោងចូលក្នុងសមុទ្រភាគខាងកើតនៃទីក្រុង Chogjin ខណៈដែលគ្រាប់ទី២វិញ ហោះបានរយៈចម្ងាយខ្លីប៉ុណ្ណោះត្រឹម ១២០គីឡូម៉ែត្រ។ កូរ៉េខាងត្បូង ថា គ្រាប់ទី២នេះ ទំនងជាមិនអាចផ្លោងចូលសមុទ្របាននោះទេ ហើយទីតាំងជាក់លាក់ដែលគ្រាប់ធ្លាក់ក៏មិនទាន់ដឹងនោះដែរ តែសង្ស័យអាចបង្កជាការរងគ្រោះ និងខូចខាតមួយចំនួនជាក់ជាមិនខាន។
ពាក់ព័ន្ធនឹងការបាញ់មីស៊ីលនេះ កូរ៉េខាងត្បូង បានបញ្ជាក់ថា ក្រុងសេអ៊ូលបានត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់រួចហើយជាមួយសហរដ្ឋអាមេរិក ចំពោះការបង្កហេតុណាមួយរបស់កូរ៉េខាងជើង។
សូមបញ្ជាក់ថា មីស៊ីល២គ្រាប់ដែលក្រុងព្យុងយ៉ាងបានបាញ់ ធ្វើឡើង២ថ្ងៃបន្ទាប់ពីការបញ្ចប់សមយុទ្ធទ្រង់ទ្រាយធំ ដែលហៅថា “Freedom Edge” របស់សម្ព័ន្ធមិត្តចំនួន៣ មានដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំង៣ បានពង្រីកភាពជាដៃគូសន្ដិសុខត្រីភាគី ដើម្បីបង្ការការគំរាមកំហែងការអភិវឌ្ឍនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការទាមទារអធិបតេយ្យភាពលើដែនសមុទ្រចិនខាងត្បូងរបស់ក្រុងប៉េកាំង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


