Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបង្ហាញចំនួនករណីឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីទាំងបី

បានផុស

នៅ

សហរដ្ឋអាមេរិកបានរាយការណ៍ថាយ៉ាងហោចណាស់មានករណីឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីចំនួន ២,៤៦៣ ករណី បន្ទាប់ពីវីរុសនេះត្រូវបានគេរកឃើញដំបូងនៅចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) ។

CDC បានព្រមានថា តួលេខទាំងនេះមិនតំណាងឲ្យចំនួនករណីឆ្លងសរុបដែលបានសាយភាយទូទាំងប្រទេសនោះទេគ្រាន់តែជាករណីដែលត្រូវបានរកឃើញដោយការវិភាគសំណាកតេស្តវិជ្ជមានប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីដែលត្រូវបានរកឃើញពីវីរុសបំប្លែងខ្លួនប្រភេទថ្មីទាំងនោះរួមមាន ៖

វីរុសអង់គ្លេស ៖ ភាគច្រើននៃករណីចំនួន ២,៤០០ ករណីគឺស្ថិតក្នុងវីរុសបំប្លែងខ្លួនថ្មីប្រភេទ B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស ។ វីរុសថ្មីនេះត្រូវបានគេរកឃើញនៅក្នុងរដ្ឋចំនួន ៤៤ រួមទាំងទីក្រុង Puerto Rico និងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ហើយប្រហែលមួយភាគបួនគឺនៅរដ្ឋផ្លរីដា ។

វីរុសអាហ្វ្រិកខាងត្បួង ៖ មានករណីឆ្លងវីរុសដែលគេស្គាល់ថា B.1.351 ចំនួន ៥៣ ករណី ។ វីរុសដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងត្រូវបានគេរាយការណ៍ថាកើតមានឡើងនៅក្នុងរដ្ឋចំនួន ១៥ និងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។

វីរុសប្រេស៊ីល ៖ ករណីឆ្លងចំនួន ១០ ករណីនៃវីរុសដែលមានឈ្មោះថា P.1 របស់ប្រទេសប្រេស៊ីលត្រូវបានរកឃើញនៅក្នុងរដ្ឋចំនួន ៥ របស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ លោក Biden ព្រមានអ៊ីរ៉ង់ប្រយ័ត្នប្រយែងខ្លួន ក្រោយការវាយប្រហារលើកងកម្លាំងនៅស៊ីរី

ចុចអាន ៖ រដ្ឋបាលលោក Biden នឹងយកប្រាក់ពីអ្នកកាសែតសេតវិមាន ១៧០ដុល្លារសម្រាប់ការធ្វើតេស្តកូវីដមួយលើក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ វិនាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ៣ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម៤ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

ជីវិតកម្សាន្ដ១៥ នាទី មុន

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម