Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាលលោក Biden នឹងយកប្រាក់ពីអ្នកកាសែតសេតវិមាន ១៧០ដុល្លារសម្រាប់ការធ្វើតេស្តកូវីដមួយលើក

បានផុស

នៅ

រដ្ឋបាលលោក Joe Biden ត្រូវបានគេរាយការណ៍ថា នឹងយកប្រាក់ពីអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានចំនួន១៧០ដុល្លារ សម្រាប់ការធ្វើតេស្តរកវីរុសកូរ៉ូណាប្រចាំថ្ងៃ ដែលរឿងនេះបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងក្នុងចំណោមអ្នកសារព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រថា ការិយាល័យសារព័ត៌មានសេតវិមាន នឹងចាប់ផ្តើមគិតថ្លៃសម្រាប់ការធ្វើតេស្តនៅសប្តាហ៍ក្រោយ។ ការចំណាយនេះ ស្មើនឹងថ្លៃសេវាចូលយកព័ត៌មាន សម្រាប់អ្នកកាសែតដែលផ្សព្វផ្សាយអំពីរដ្ឋបាល។

ខណៈដែលសេតវិមាន បានចំណាយប្រាក់សម្រាប់ការធ្វើតេស្តប្រចាំថ្ងៃ អស់រយៈពេលជិតមួយឆ្នាំមកហើយនោះ ពួកគេបានក្លាយជាបន្ទុកហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាល។

សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន (WHCA) ដែលជាស្ថាប័នមួយតំណាងឲ្យអ្នកយកព័ត៌មាននិងរៀបចំលិខិតបញ្ជាក់ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនបានសម្តែងការព្រួយបារម្ភអំពីសំណើនេះ ដោយអ្នកខ្លះលើកឡើងថា សំណើនេះនឹងប៉ះពាល់ដល់សមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានដំណឹង និងជះឥទ្ធិពលដល់សិទ្ធិនៃការបញ្ចេញមតិដោយសេរី។

សមាគមនេះបាននិយាយនៅក្នុងកំណត់ហេតុមួយ កាលពីរាត្រីថ្ងៃសុក្រថា “WHCA សូមសម្តែងក្តីព្រួយបារម្ភថា ការចំណាយអាចត្រូវបានហាមឃាត់សម្រាប់អ្នកសារព័ត៌មានមួយចំនួន ដែលផ្សាយអំពីសេតវិមាន ហើយនៅទីបំផុត អាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសាធារណៈក្នុងការដឹងព័ត៌មាន”។

អ្នកយកព័ត៌មាននយោបាយបរទេសរបស់រ៉យទ័រឈ្មោះ Idrees Ali បានសង្កេតឃើញថា អ្នកសារព័ត៌មានមួយក្រុមមានគ្នាចំនួន៨នាក់ ដែលជាទំហំធម្មតាសម្រាប់ក្រុមអ្នកផលិតកម្មវិធីទូរទស្សន៍ នឹងត្រូវចំណាយប្រាក់ចំនួន១,៣៦០ដុល្លារសម្រាប់រយៈពេលត្រឹមតែមួយថ្ងៃ នៃការផ្សាយព័តមានក្រោមគម្រោងថ្មីនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អត្ថាធិប្បាយ ៖ សម្លឹងស៊ីជម្រៅ វិបត្តិពិភពលោក និង ភាពតានតឹង​រវាងចិន-អាមេរិក

ចុចអាន៖ លោក Biden ព្រមានអ៊ីរ៉ង់ប្រយ័ត្នប្រយែងខ្លួន ក្រោយការវាយប្រហារលើកងកម្លាំងនៅស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម