ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរា Idalia វាយប្រហាររដ្ឋ Florida ពេញទំហឹង បង្កការបំផ្លិចបំផ្លាញ និងបណ្តាលឲ្យមនុស្សស្លាប់
ទីក្រុងមួយចំនួនក្នុងរដ្ឋ Florida ត្រូវជន់លិចបន្ទាប់ពីព្យុះសង្ឃរា Idalia វាយប្រហារ ហើយពេលនេះ ព្យុះកំពុងបោះពួយទៅកាន់រដ្ឋ Georgia ជាបន្តទៀត។

ព្យុះបិសាចនេះ ត្រូវបានបន្ទាបទៅជាព្យុះសង្ឃរាប្រភេទទី១ ពេលវាទៅដល់ដីគោកជាមួយល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសំដៅទៅវាយសន្ធាប់ផ្ទាល់ លើទីក្រុងប្រវត្តិសាស្រ្ត Savannah ខណៈគិតត្រឹមពេលនេះ មានមនុស្ស ២ នាក់ត្រូវបាត់បង់ជីវិត ដោយសារព្យុះ Idalia។

ទន្ទឹមនោះ កម្ពស់ទឹកនៅឆ្នេរ Tampa Bay បានកើនឡើងលើស ១.៣៧ ម៉ែត្រកាលពីព្រឹកថ្ងៃពុធ ពោលគឺលើសពីកម្រិតទឹកខ្ពស់លើកមុនដែលបង្កឡើងដោយព្យុះត្រូពិក Eta ក្នុងឆ្នាំ ២០២០ ទៅទៀត ។
ស្របពេលជាមួយគ្នានេះ អ្នករដ្ឋ Florida ត្រូវបានគេមើលឃើញនាំគ្នាហែលទឹកចេញតាមបង្អួចផ្ទះ ដើម្បីជម្លៀសខ្លួន ខណៈកម្រិតទឹកឡើងខ្ពស់ ហើយ Idalia ក៏ត្រូវបានគេកត់ត្រាដែរថា ជាព្យុះខ្លាំងបំផុតដែលបោកបក់នៅតំបន់ Big Bend ក្នុងរយៈពេល ១២៧ ឆ្នាំ ។

យោងតាមគេហទំព័រ PowerOutage.us បានឲ្យដឹងថា អតិថិជនជាង ២៦៥ ០០០ នាក់នៅរដ្ឋ Florida និង ១០៥ ០០០ នាក់នៅ Georgia គឺមិនមានអគ្គិសនីប្រើប្រាស់ឡើយ ខណៈអាកាសយានដ្ឋានអន្តរជាតិ Tampa និងកំពង់ផែ ក៏ត្រូវបិទផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA, Daily Mail
ចុចអាន៖ ព្យុះកំណាច Idalia កំពុងហោះសំដៅទៅរដ្ឋ Florida ខណៈតំបន់ចំនួន៤៩ ត្រូវប្រកាសអាសន្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


