ព័ត៌មានអន្ដរជាតិ
វៀតណាម រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដោយសារព្យុះ Takiji មានទាំងមនុស្សស្លាប់
ជាមួយនឹងកម្លាំងខ្យល់បក់ល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះសង្ឃរា Takiji បានវាយប្រហារប្រទេសវៀតណាម ពេញទំហឹងដោយបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ និងថែមទាំងមានមនុស្សស្លាប់ទៀតផង។

តាមការផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី២៦ខែសីហាឆ្នាំ២០២៥, ខេត្ត Ha Tinh គឺជាកន្លែងរងគ្រោះខ្លាំងជាងគេ ដោយទីនោះមានមនុស្សម្នាក់ស្លាប់ រីឯសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបំផ្លាញ ចំណែកបង្គោលភ្លើងត្រូវបាក់រលំ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ។

ក្រៅពីមនុស្សស្លាប់ នៅមានអ្នករបួស៤នាក់ទៀត ខណៈព្យុះបានបោកបំប៉ើងដំបូងផ្ទះ៦២១ខ្នង ហើយផ្ទះ១៤៤ខ្នងត្រូវទឹកជន់លិច។ ទន្ទឹមនោះនៅខេត្ត Quang Tri ក៏រងគ្រោះធ្ងន់ដែរ ដោយមនុស្ស៤នាក់ត្រូវរបួស ផ្ទះជាច្រើនលិចលង់ កាត់ផ្តាច់សហគមន៍ជាច្រើន។

មិនត្រឹមប៉ុណ្ណឹង វៀតណាមក៏ជម្លៀសមនុស្សជាងកន្លះលាននាក់, អាកាសយានដ្ឋានក៏បិទ ស្របពេលផ្ទៃដីរាប់ម៉ឺនហិកតា ត្រូវទឹកជន់លិច។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការបញ្ជាក់ពីមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្រ, ដ្បិតកម្លាំងព្យុះបានថយចុះក៏ពិតមែន ប៉ុន្តែ Kajiki នៅតែបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងលើតំបន់ធំៗ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ខេត្តជាច្រើននៅភាគកណ្តាល។

លើសពីនេះ នៅប៉ុន្មានថ្ងៃខាងមុខ ហានិភ័យនៃគ្រោះទឹកជំនន់រហ័សៗ និងបំណាក់បាក់ដី នៅតែមានកម្រិតខ្ពស់ ដូច្នេះហើយទើបអាជ្ញាធរនិងប្រជាពលរដ្ឋកំពុងស្ថិតក្នុងការប្រុងជើងការខ្ពស់ដដែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ជម្លៀសមនុស្សជាងកន្លះលាននាក់ មុនព្យុះសង្ឃរា Kajiki វាយប្រហារខ្លាំងក្នុងកម្រិតប្រកាសអាសន្ន
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


