ព័ត៌មានអន្ដរជាតិ
ចិន សាងសង់ព្រែកជីកដ៏ធំមហិមា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច
ទីក្រុងប៉េកាំង កំពុងតែបង្ហាញគម្រោងវិស្វកម្មដ៏ធំមហិមាមួយទៀត ដើម្បីប្រជែងជាមួយព្រែកជីក Suez នោះគឺព្រែកជីក Pinglu ដែលនឹងលាតសន្ធឹងក្នុងចម្ងាយជាង១៣៤គីឡូម៉ែត្រ តភ្ជាប់ពីអាងស្តុកទឹក Xijin នៅជិតទីក្រុង Nanning នៃខេត្ត Guangxi ឆ្ពោះទៅកាន់កំពង់ផែ Qinzhou នៅភាគខាងត្បូង។

តាមការចុះផ្សាយរបស់សារព័ត៌មាន Express កាលពីថ្ងៃអាទិត្យទី៧ខែកក្កដាឆ្នាំ២០២៤, ព្រែកជីកនេះ នឹងត្រូវចំណាយថវិកាប្រមាណ ៧២.៧ពាន់លានយ័ន ស្មើនឹងជាង១០ពាន់លានដុល្លារ ហើយវានឹងជួយផ្តល់អត្ថប្រយោជន៍ព្រមទាំងសម្រួលដល់ការដឹកទំនិញ ដែលកាលមុនធ្លាប់តែដឹកតាមផ្លូវគោកនិងផ្លូវដែក។
តាមការបញ្ជាក់ពីក្រុមមន្ត្រី, ដីភក់និងថ្មប្រមាណ៣៤០លានម៉ែត្រគូប នឹងត្រូវកាយចេញ ដើម្បីបើកផ្លូវសម្រាប់ព្រែកជីកមួយនេះ ដែលគេឲ្យងារថាជា ព្រែកជីក Suez version ចិន។

តាមពិតទៅ ត្បិតតែបច្ចុប្បន្នព្រែកជីកនេះកំពុងសាងសង់ក៏ពិតមែន ប៉ុន្តែវាត្រូវបានផ្តួចផ្តើមគំនិតដំបូងតាំងតែពីឆ្នាំ២០១៩មកម្ល៉េះ ហើយប្រសិនបើគ្រប់យ៉ាងដំណើរការទៅតាមផែនការ គ្មានឧបសគ្គអ្វីទេនោះ វានឹងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០២៦។
ផ្លូវទឹកថ្មីនេះ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនតាមប្រព័ន្ធទន្លេទៅកាន់សមុទ្រ៥៦០គីឡូម៉ែត្រ ធៀបនឹងការឆ្លងកាត់ខេត្ត Guangzhou ហើយវាត្រូវបានគេសង្ឃឹមថា នឹងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត Guangxi និងផ្នែកផ្សេងទៀតនៃភាគខាងលិចប្រទេសចិនដែលមិនសូវមានការអភិវឌ្ឍ។

លោក Wu Peng អ្នកជំនាញរៀបចំផែនការនិងរចនាគម្រោងព្រែកជីក Pinglu និយាយថា “ព្រែកជីក Pinglu នឹងក្លាយជាស្នាដៃប្រវត្តិសាស្ត្ររបស់ប្រទេសចិន ព្រោះវាជាព្រែកជីកដ៏ធំបំផុត។ កប៉ាល់ក្នុងស្រុកអាចធ្វើដំណើរដោយផ្ទាល់ទៅកាន់កំពង់ផែសមុទ្រ។ នៅពេលសាងសង់រួចរាល់ វានឹងក្លាយជាព្រែកជីកដ៏មមាញឹកបំផុត ព្រោះវាសម្បូរទៅដោយកប៉ាល់ដឹកទំនិញរាប់តោន និងកប៉ាល់ផ្សេងៗទៀត”។
អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ព្រែកជីកនេះ ក៏មានគោលបំណងជំរុញពាណិជ្ជកម្មដែលកំពុងរីកចម្រើនជាមួយសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលសុទ្ធតែជាក្រុមប្រទេសសហការជាមួយចិន ក្រោមក្របខណ្ឌពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្ពុជា កំណត់យកម៉ោង ៩:០៩នាទីព្រឹក សម្រាប់ទូងស្គរ បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ