Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ប្រកាស​អាសន្ន​ពី​ជំងឺ​ដាច់សរសៃឈាមខួរក្បាល​ ខណៈរលក​កម្ដៅ​ ​វាយលុក​ខ្លាំង

បានផុស

នៅ

ទីភ្នាក់ងារឧតុនិយមនិងក្រសួងបរិស្ថានជប៉ុន បានចេញសេចក្តីជូនដំណឹងអំពីការឡើងកម្តៅដ៏ក្ដៅគគុក នៅតំបន់មួយចំនួននាភាគខាងកើត ខាងលិច និងភាគនិរតី។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍េជាតិជប៉ុន NHK កាលពីថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៤។

(រូបភាព៖ Kyodo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងសេចក្ដីព្រមាននៅតំបន់ឆ្នេរប៉ាស៊ីហ្វិក, ក្រសួងឧតុនិយមជប៉ុនប្រកាសថា ចាប់ពីតំបន់ Kanto ទៅភាគខាងលិច នឹងមានសីតុណ្ហភាពកើនឡើង ពោលគឺពេលថ្ងៃនឹងឈានដល់ ៣៧អង្សាសេនៅក្នុងទីក្រុង Owase នៃខេត្ត Mie, ៣៦អង្សាសេនៅកណ្តាលទីក្រុងតូក្យូ ក៏ដូចជាទីក្រុង Shizuoka និងទីក្រុង Miyazaki ខណៈ ៣៥អង្សាសេនៅទីក្រុង Fukuoka។

សូមបញ្ជាក់ថា ក្រសួងបានចេញការព្រមាននេះ ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្សមួយចំនួន ត្រូវស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។

(រូបភាព៖​ CFP)

ស្របពេលជាមួយគ្នានោះ អាជ្ញាធរក៏ណែនាំឲ្យប្រជាពលរដ្ឋ ​ត្រូវ​ចៀសវាង​ការ​ចេញ​ទៅ​ក្រៅ​ផងដែរប្រសិនបើមិនចាំបាច់ ឬប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ឲ្យ​បាន​ត្រឹមត្រូវ ផឹក​ទឹកឲ្យគ្រប់គ្រាន់។ ចំណែកឪពុកម្ដាយត្រូវបានណែនាំ ឲ្យយកចិត្តទុកដាក់ជាពិសេសចំពោះមនុស្សចាស់ និងកុមារដែលងាយនឹងកើតជំងឺដាច់សរសៃឈាមខួរក្បាល៕

(រូបថត៖ JIJI)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៣ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៣៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម