ព័ត៌មានអន្ដរជាតិ
លោក បៃដិន ជិតត្រូវគេបញ្ចុះបញ្ចូលឲ្យឈប់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីបានហើយ
សមាជិកសភាកំពូលនៃគណបក្សប្រជាធិបតេយ្យ រួមទាំងតំណាងរាស្រ្តលោកស្រី Nancy Pelosi ជឿថា ពួកគេប្រហែលជាជិតនឹងអាចបញ្ចុះបញ្ចូលលោក ចូ បៃដិន ឲ្យបញ្ចប់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់អាណត្តិថ្មី ស្របពេលដែលកំពុងមានរបាយការណ៍ជាច្រើនបង្ហាញពីក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងៗចំពោះអាយុ និងសុខភាពរបស់មេដឹកនាំវ័យ៨១ឆ្នាំរូបនេះ។

នៅមុខមហាជន លោក បៃដិន បានបដិសេធម្តងហើយម្តងទៀត ចំពោះការបោះបង់ការប្រកួតប្រជែងតំណែងជាប្រធានាធិបតី ដោយលើកហេតុផលថា លោកនៅតែជាបេក្ខភាពល្អបំផុត ដើម្បីផ្តួលបេក្ខភាពពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ។ យ៉ាងណាមិញ នៅក្នុងការនិយាយជាលក្ខណៈឯកជនវិញ ក្រុមមេដឹកនាំគណបក្សប្រជាធិបតេយ្យកំពូល ជឿជាក់ថា លោក បៃដិន កំពុងចាប់ផ្ដើមទទួលយកគំនិតបោះបង់ការប្រកួតប្រជែងច្រើនជាងការបន្តឈ្មោះជាបេក្ខភាពប្រធានាធិបតី។
បើយោងតាមមន្ត្រីគណបក្សប្រជាធិបតេយ្យ៣រូបដែលបានបង្ហើបប្រាប់កាសែត Washington Post, លោកស្រី Pelosi ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក បៃដិន បានប្រកាសប្រាប់សមាជិកសភាមួយចំនួនថា លោក បៃដិន នឹងអាចត្រូវបានបញ្ចុះបញ្ចូលក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់យុទ្ធនាការរបស់គាត់ ខណៈបច្ចុប្បន្នប្រធានាធិបតីអាមេរិករូបនេះ កំពុងនៅដាច់ដោយឡែកពីគេ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃពុធកន្លងទៅ។
នៅពេលដែលការអំពាវនាវឱ្យមានការផ្អាកយុទ្ធនាការរបស់លោក បៃដិន កើនឡើង សមាជិកបក្សប្រជាធិបតេយ្យកំពូលមួយចំនួន រួមទាំងលោក Chuck Schumer ប្រធានសំឡេងភាគច្រើននៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានប្រាប់ម្ចាស់ជំនួយធំៗថា ផែនការបន្ទាន់កំពុងត្រូវបានធ្វើឡើង ដើម្បីជំរុញឲ្យលោក បៃដិន បោះបង់ចោលការប្រកួតប្រជែង។ នេះបើតាមប្រភពរបស់សារព័ត៌មាន The Wall Street Journal។
បើតាមប្រភពមួយផ្សេងទៀត ដែលបានប្រាប់សារព័ត៌មាន Bloomberg បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី អាចមានការធ្លាក់ចុះទំនុកចិត្តលើបេក្ខភាពលោក បៃដិន ខណៈដែលសមាជិកមួយចំនួនបានពិភាក្សាគ្នាជាលក្ខណៈឯកជនថាតើក្រុមទីប្រឹក្សាជិតស្និទ្ធបំផុតរបស់លោក បៃដិន គួរតែធ្វើយ៉ាងណាឲ្យលោកយល់ព្រមបោះបង់ចោលគំនិតនៅបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ចំពេលដែលមានការបារម្ភខ្លាំងពាក់ព័ន្ធនឹងសុខភាព និងសមត្ថភាពរបស់លោក បៃដិន ក្នុងការតទល់នឹងលោក ដូណាល់ ត្រាំ។
ដោយឡែកបើតាមប្រភពមិនបញ្ចេញឈ្មោះចំនួន៤នាក់ ដែលជិតស្និទ្ធនឹងលោក ដៃបិន បានប្រាប់កាសែត The New York Times ថាលោកប្រធានាធិបតីបានចាប់ផ្តើមទទួលយកគំនិតបញ្ឈប់ការឈរឈ្មោះ ហើយអ្នកបន្តវេនពីលោកទំនងជាអនុប្រធានាធិបតីគឺលោកស្រី Kamala Harris។
យ៉ាងណាមិញ បើតាមប្រភពរបស់សារព័ត៌មាន CNN ឯណោះ ដែលបានដកស្រង់ពីប្រភពជិតស្និទ្ធរបស់លោក បៃដិន បានឲ្យដឹងថា លោក បៃដិន នៅមិនទាន់អាចត្រូវបានគេបញ្ចុះបញ្ចូលឲ្យយល់ព្រមដកខ្លួនចេញនោះឡើយ។
ពាក់ព័ន្ធនឹងរបាយការណ៍ចុះផ្សាយជាហូរហែនេះ អ្នកនាំពាក្យសេតវិមាន លោក Andrew Bates បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។
ចំណែកលោក TJ Ducklo អ្នកនាំពាក្យយុទ្ធនាការលោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី គឺជាបេក្ខភាពរបស់គណបក្សគាត់ ដោយបានឈ្នះ ១៤លានសម្លេងអំឡុងពេលការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ។ គាត់នឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតម្ដងទៀត ហើយវានឹងផ្លាស់ប្ដូរនោះទេ រហូតដល់គាត់អាចឈ្នះការបោះឆ្នោតម្ដងទៀត”៕
ដោយ៖ ឈាង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


