ព័ត៌មានអន្ដរជាតិ
មុនលោក បៃដិន ប្រធានាធិបតីអាមេរិក២រូបក៏ធ្លាប់មិនឈរឈ្មោះសម្រាប់អាណត្តិបន្តដែរ
លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីទី៣ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលបានដកខ្លួនចេញពីការប្រកួតប្រជែងជាបេក្ខភាពឈរឈ្មោះសម្រាប់អាណត្តិទី២ បន្ទាប់ពីកើតមានបញ្ហាជាហូរហែពាក់ព័ន្ធនឹងសុខភាព និងសមត្ថភាពរបស់មេដឹកនាំវ័យ៨១ឆ្នាំរូបនេះ ក្រោយលោកបានចាញ់យ៉ាងអាម៉ាសនៅក្នុងការជជែកដេញដោលជាមួយលោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃទី២៧ ខែមិថុនាកន្លងទៅ។

នៅក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅ មុនលោក បៃដិន ធ្លាប់មានប្រធានាធិបតីអាមេរិក២រូប ដែលធ្លាប់បោះបង់ការឈរឈ្មោះជាលើកទី២ បន្ទាប់ពីទទួលជោគជ័យនៅក្នុងអាណត្តិទី១របស់ពួកគេ។ អតីតមេដឹកនាំទាំង២ មានលោក Harry S. Truman និងលោក Lyndon B. Johnson។ លោក Truman បញ្ចប់ការឈរឈ្មោះរបស់លោកនៅក្នុងខែមីនា ឆ្នាំ១៩៥២ ខណៈលោក Johnson គឺនៅខែមីនា ឆ្នាំ១៩៦៨។ មូលហេតុចម្បងដែលគេដឹងថាអ្នកទាំង២មិនព្រមប្រកួតប្រជែងតំណែងជាប្រធានាធិបតីសាជាថ្មី ក៏ព្រោះតែបញ្ហាមិនអាចបញ្ចប់សង្គ្រាមរ៉ាំរ៉ៃចំនួន២។ សម្រាប់លោក Truman នោះគឺជាសង្គ្រាមនៅឧបទ្វីបកូរ៉េ ហើយចំពោះលោក Johnson វិញគឺពាក់ព័ន្ធនឹងសង្គ្រាមនៅវៀតណាម។

អ្វីដែលគួរឲ្យកត់សម្គាល់ ទាំងលោក បៃដិន លោក Truman និងលោក Johnson សុទ្ធតែជាសមាជិករបស់គណបក្សប្រជាធិបតេយ្យ។ មួយវិញទៀត ក្រោយការបោះបង់ការឈរឈ្មោះរបស់លោក Truman និងលោក Johnson គណបក្សប្រជាធិបតេយ្យបានចាញ់ការបោះឆ្នោតថ្នាក់ជាតិទាំង២លើក ហើយតំណែងប្រធានាធិបតីត្រូវបានរបូតទៅលើបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ដែលមានដូចជា លោក Dwight D. Eisenhower ប្រធានាធិបតីអាមេរិកទី៣៤ និងលោក Richard Nixon ប្រធានាធិបតីអាមេរិកទី៣៧៕
ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


