ព័ត៌មានអន្ដរជាតិ
Breaking News! រ៉ុកកែត១០គ្រាប់ វាយប្រហារមូលដ្ឋានកងទ័ពអាមេរិកនៅ អ៊ីរ៉ាក់
រ៉ុកកែតយ៉ាងតិច១០គ្រាប់ បានវាយប្រហារមូលដ្ឋានទ័ពអាកាស Ain al-Asad ក្នុងខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមលោកវរសេនីយ៍ឯក Wayne Marotto អ្នកនាំពាក្យកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ។
លោក Marotto បាននិយាយថា រ៉ុកកែតបានវាយប្រហារមូលដ្ឋានទ័ពអាកាសដែលជាកន្លែងឈរជើងរបស់កងកម្លាំងសហរដ្ឋអាមេរិក ក្រុមចម្រុះនិងអ៊ីរ៉ាក់នៅម៉ោង៧និង២០នាទីព្រឹក (ម៉ោងនៅអ៊ីរ៉ាក់)។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេនៅមិនទាន់ដឹងថាតើមានអ្នកស្លាប់ឬរងរបួសដែរឬអត់នោះទេ។
នេះគឺជាការវាយប្រហារលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានវាយប្រហារគោលដៅរបស់ក្រុមជីវពលដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នៅតាមបណ្តោយព្រំដែនអ៊ីរ៉ាក់ – ស៊ីរីកាលពីសប្តាហ៍មុន៕
សម្រាប់ព័ត៌មានលម្អិត កម្ពុជាថ្មី នឹងផ្តល់ជូននាពេលក្រោយ!
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


