ព័ត៌មានអន្ដរជាតិ
អង់គ្លេស និងអេហ្ស៊ីប ឲ្យយន្តហោះខ្លួនជិះវាងដែនអាកាសអ៊ីរ៉ង់ និងលីបង់
ចក្រភពអង់គ្លេស និងអេហ្ស៊ីប បានស្នើក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេកាលពីថ្ងៃពុធ ឲ្យវាងដែនអាកាសអ៊ីរ៉ង់ និងលីបង់ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃជម្លោះក្នុងតំបន់ បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់ក្រុមសកម្មប្រយុទ្ធហាម៉ាស និងហេសបូឡា។

ក្រសួងអាកាសចរណ៍ស៊ីវិលរបស់អេហ្ស៊ីប បានប្រកាសនៅថ្ងៃពុធថា ការពង្វាងផ្លូវអាកាសនេះ មានបំណងកាត់បន្ថយហានិភ័យការហោះហើរ ក្រោយការជូនដំណឹងដែលខ្លួនទទួលបានពីអាជ្ញាធរអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍របស់ក្រសួងអាកាសចរណ៍អេហ្ស៊ីប បានរៀបរាប់ថា៖«សមយុទ្ធយោធានឹងប្រព្រឹត្តនៅលើដែនអាកាសអ៊ីរ៉ង់នៅថ្ងៃទី៧ខែសីហា ពីម៉ោង១១:៣០ ដល់ ១៤:៣០ និងនៅថ្ងៃទី៨ខែសីហាពីម៉ោង៤:៣០ ដល់ ៧:៣០ ម៉ោងនៅទីក្រុងតេហេរ៉ង់»។ សេចក្ដីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីមានការសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់ លោក Ali Bagheri Kani និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty។
ប៉ុន្មានម៉ោងបន្ទាប់ពីការណែនាំរបស់អេហ្ស៊ីប ចក្រភពអង់គ្លេសក៏បានប្រកាសឲ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនជៀសវាងដែនអាកាសប្រទេសលីបង់ផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅទូទាំងពិភពលោក កំពុងកែសម្រួលកាលវិភាគរបស់ពួកគេ ដើម្បីជៀសវាងដែនអាកាសអ៊ីរ៉ង់ និងលីបង់ ហើយមួយចំនួនទៀតក៏បានផ្អាកជើងហោះហើរតែម្ដងទៅកាន់អ៊ីស្រាអែល និងលីបង់។
ការហោះហើរឆ្លងកាត់តំបន់ជម្លោះ បានក្លាយជាបញ្ហាសុវត្ថិភាពគួរឲ្យព្រួយបារម្ភតាំងតែពី១០ឆ្នាំមុនមកម៉្លេះ បន្ទាប់ពីជើងហោះម៉ាឡេស៊ី MH176 ត្រូវបានបាញ់ទម្លាក់នៅអ៊ុយក្រែន ហើយសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះចំនួន២៩៨នាក់ កាលពីខែកក្កដាឆ្នាំ២០១៤។
ចំណែកកាលពីឆ្នាំ២០២០ អង្គភាពការពារដែនអាកាសអ៊ីរ៉ង់ ធ្លាប់ច្រឡំបាញ់ទម្លាក់ជើងហោះហើរ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដោយបានសម្លាប់មនុស្សទាំងអស់១៧៦នាក់នៅលើយន្តហោះភ្លាមៗ បន្ទាប់ពីយន្តហោះ១គ្រឿងនោះបានហោះចេញពីអាកាសយានដ្ឋានទីក្រុងតេហេរ៉ង់។ នៅពេលនោះ អ៊ីរ៉ង់មានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែកំពុងកើតមានភាពតានតឹងខ្លាំងជាមួយសហរដ្ឋអាមេរិក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


