ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមលក់យន្តហោះចម្បាំង និងសព្វាវុធតម្លៃជាង២០ពាន់លានដុល្លារឲ្យអ៊ីស្រាអែល
មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារទី១៣ខែសីហាថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានយល់ព្រមលើការលក់យន្តហោះចម្បាំង និងសព្វាវុធផ្សេងទៀតទៅឲ្យអ៊ីស្រាអែលក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ២០ពាន់លានដុល្លារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់មន្ទីរបញ្ចកោណ បានប្រកាសថា លោក Blinken បានអនុម័តការលក់យន្តហោះ F-15 ចំនួន៥០គ្រឿង និងគ្រឿងបន្លាស់ដែលមានតម្លៃជិត១៩ពាន់លានដុល្លារ។ មន្ទីរបញ្ចកោណ បានបញ្ជាក់ថា លោក Blinken ក៏បានយល់ព្រមលើការលក់គ្រាប់កាំភ្លើងរថក្រោះចំនួន ៣៣ ០០០គ្រាប់ និងគ្រាប់កាំភ្លើងធំចំនួន ៥ម៉ឺនគ្រាប់ ដែលមានតម្លៃប្រហែល ៧៧៤លានដុល្លារ និងរថយន្តកងទ័ពតម្លៃ ៥៨៣លានដុល្លារ។
គ្រាប់កាំភ្លើងរថក្រោះនឹងអាចត្រូវដឹកជញ្ជូនឲ្យអ៊ីស្រាអែលបានភ្លាមៗ ខណៈយន្តហោះចម្បាំង F-15 ដែលផលិតដោយក្រុមហ៊ុន Boeing ត្រូវបានគេរំពឹងថានឹងអាចផលិតរួចរាល់សម្រាប់ដឹកទៅអ៊ីស្រាអែលចាប់ពីឆ្នាំ ២០២៩ខាងមុខឯណោះ។
ក្រសួងការបរទេស បានរៀបរាប់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនស្តីពីយន្តហោះ F-15 ថា៖ «សហរដ្ឋអាមេរិកប្ដេជ្ញាការពារសន្តិសុខរបស់អ៊ីស្រាអែល ហើយវាមានសារៈសំខាន់ចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកក្នុងការជួយអ៊ីស្រាអែលអភិវឌ្ឍ និងរក្សានូវសមត្ថភាពស្វ័យការពារដ៏រឹងមាំ និងការត្រៀមខ្លួនរួចជាស្រេច»។ ចំណែកការលក់គ្រាប់កាំភ្លើងរថក្រោះ «នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងរបស់សត្រូវនាពេលបច្ចុប្បន្ន និងអនាគត ពង្រឹងការការពារមាតុភូមិរបស់ខ្លួន និងបម្រើជាការរារាំងដល់ការគំរាមកំហែងក្នុងតំបន់»។

ការលក់យន្តហោះចម្បាំងដែលមានតម្លៃ ១៨,៨២ពាន់លានដុល្លារ រួមមានយន្តហោះចម្បាំង F-15IA ចំនួន ៥០គ្រឿង និងគ្រឿងបន្លាស់ផ្សេងៗទៀតសម្រាប់យន្តហោះ F-15 ដែលមានស្រាប់របស់កងទ័ពអាកាសអ៊ីស្រាអែល។ F-15IA ជាប្រភេទយន្តហោះចម្បាំងបំពាក់បច្ចេកវិទ្យាទំនើបជាងយន្តហោះ F-15EX របស់អ៊ីស្រាអែលនាពេលបច្ចុប្បន្ន។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានថ្លែងអំណរគុណដល់លោក Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin សម្រាប់ការយល់ព្រមលក់សព្វាវុធទាំងនេះ។ លោក Gallant បានរៀបរាប់នៅលើបណ្ដាញសង្គម X ថា៖ ការលក់នេះនឹងជួយជំរុញ «គំនិតផ្តួចផ្តើមបង្កើតកម្លាំងដ៏សំខាន់ដែលជួយអ៊ីស្រាអែលក្នុងការអភិវឌ្ឍ និងរក្សាបាននូវគុណភាពយោធារបស់ខ្លួននៅក្នុងតំបន់»។
សូមរំឭកថា កាលពីខែឧសភា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានផ្អាកការដឹកជញ្ជូនប្រភេទគ្រាប់បែកទម្ងន់២ពាន់ផោនទៅកាន់ប្រទេសអ៊ីស្រាអែល ហើយលោកបានព្រមានប្រឆាំងនឹងការវាយលុកទ្រង់ទ្រាយធំលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ដែលជាកន្លែងជនភៀសខ្លួនប៉ាឡេស្ទីនជាច្រើននាក់កំពុងរស់នៅ។
ប៉ុន្តែរដ្ឋបាលរបស់លោក បៃដិន បាននិយាយថា ខ្លួនមិនបានបញ្ឈប់ការដឹកជញ្ជូនសព្វាវុធផ្សេងទៀតទេ ហើយបានបដិសេធនឹងការលើកឡើងកាលពីខែមិថុនារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលថាសហរដ្ឋអាមេរិកកំពុងពន្យឺតការដឹកជញ្ជូន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


