ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បង្ហាញពីចំនួនប៉េងប៉ោងសំរាមដែលក្រុងព្យុងយ៉ាងបង្ហោះចូលទឹកដីខ្លួន
ក្នុងរយៈពេលជាង៨ខែឆ្នាំ២០២៤ កូរ៉េខាងជើង បានបង្ហោះប៉េងប៉ោងសំរាមចូលទៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូងចំនួន ១ ៥៦៧ប៉េងប៉ោង។ នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិកូរ៉េខាងត្បូង ដែលបញ្ចេញកាលពីថ្ងៃទី១៥ខែសីហា។

ទិន្នន័យនេះ បានរាប់ចាប់ពីថ្ងៃទី១ខែមករា រហូតដល់ថ្ងៃទី១៣ខែសីហាឆ្នាំ២០២៤។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រើប្រាស់កម្លាំងក្រុមពន្លត់អគ្គិភ័យដល់ទៅជាង១ម៉ឺននាក់ និងម៉ាស៊ីនពន្លត់អគ្គិភ័យចំនួន ២៤០០គ្រឿង ដើម្បីដោះស្រាយបញ្ហានានាដែលបង្កឡើងដោយសារប៉េងប៉ោងសំរាមពីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើង បានបង្ហោះប៉េងប៉ោងដែលពោរពេញទៅដោយកាកសំណល់ផ្សេងៗ ឆ្លងកាត់ព្រំដែនទៅកាន់កូរ៉េខាងត្បូងតាំងពីចុងខែឧសភា។ ការបង្ហោះប៉េងប៉ោងនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការបង្ហោះប៉េងប៉ោងដែលមានផ្ទុកខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងដោយក្រុមអ្នករត់គេចខ្លួនចេញពីកូរ៉េខាងជើងមកសុំសិទ្ធិជ្រកកោននៅកូរ៉េខាងត្បូង។
លោក Yang Bu-nam សមាជិកសភាកូរ៉េខាងត្បូង បាននិយាយថា ប៉េងប៉ោងសំរាមចំនួន ៧១,៩% ឬស្មើនឹង ១១២៦ប៉េងប៉ោង បានធ្លាក់នៅក្នុងរដ្ឋធានីសេអ៊ូល ដែលជាទីក្រុងស្ថិតនៅចម្ងាយត្រឹមតែ២៣គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនជាមួយកូរ៉េខាងជើង។ ក្រៅពីនោះ ប៉េងប៉ោងសំរាមបានធ្លាក់ចូលក្នុងខេត្តផ្សេងៗទៀតដូចជា ខេត្ត Gyeonggi ខេត្ត Gangwon ខេត្ត Gyeongsang និងខេត្ត Chungcheong ហើយវាបានបង្កផលប៉ះពាល់ចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េខាងត្បូង។
លោក Yang បានបន្ថែមថា រដ្ឋាភិបាលត្រូវតែបង្កើតវិធានការជាក់ស្ដែងមួយ ដើម្បីបញ្ឈប់បញ្ហាទាំងនេះ ដូចជា ការទប់ស្កាត់ការបង្ហោះខិត្តប័ណ្ណប្រឆាំងរបស់ក្រុងសកម្មជនកូរ៉េខាងត្បូងចូលទៅក្នុងទឹកដីកូរ៉េខាងជើង ជាដើម។
ក្រុមសកម្មជនកូរ៉េខាងត្បូង ដែលបង្ហោះប៉េងប៉ោងទៅកូរ៉េខាងជើង មានឈ្មោះថា «Free North Korea Movement» ហើយពួកគេរាល់គ្នាសុទ្ធតែជាអ្នកដែលធ្លាប់បានរត់គេចខ្លួនចេញពីការដឹកនាំរបស់កូរ៉េខាងជើង។ ក្រុម Free North Korea Movement បានបញ្ជូនប៉េងប៉ោង ចងភ្ជាប់ USB ផ្ទុកនូវចម្រៀង K-Pop និងភាពយន្តកូរ៉េខាងត្បូងផ្សេងៗ ជាពិសេសខិត្តប័ណ្ណរិះគន់របបដឹកនាំរបស់លោក គីម ជុងអ៊ុន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


