ព័ត៌មានអន្ដរជាតិ
រុស្ស៊ីកាត់ទោសស្ត្រីម្នាក់ឲ្យជាប់គុក១២ឆ្នាំ ព្រោះបរិច្ចាគលុយ៥២ដុល្លារជួយអ៊ុយក្រែន
ស្ត្រីម្នាក់ឈ្មោះ Ksenia Khavana កាលពីថ្ងៃទី១៥ខែសីហា ត្រូវតុលាការរុស្ស៊ីកាត់ទោសពីបទក្បត់ជាតិ ហើយត្រូវជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ក្រោយរកឃើញថានាងធ្លាប់បរិច្ចាគប្រាក់ចំនួន ៥២ដុល្លារជួយដល់ប្រទេសអ៊ុយក្រែន។

នាង Khavana មានសញ្ជាតិពីរគឺអាមេរិក និងរុស្ស៊ី។ នាងត្រូវបានចាប់ខ្លួននៅទីក្រុង Yekaterinburg កាលពីខែកុម្ភៈកន្លងទៅ មុនតុលាការបើកសវនាការរឿងក្ដីរបស់នាងកាលពីសប្ដាហ៍មុន។ Khavana មានអាយុ៣៣ឆ្នាំ គឺជាអតីតអ្នករាំរបាំបាឡេ ដែលបានទទួលសញ្ជាតិអាមេរិក ក្រោយពេលរៀបការជាមួយបុរសជនជាតិអាមេរិកម្នាក់ ហើយទៅរស់នៅឯទីក្រុង Los Angeles។ នាង Khavana បានវិលត្រឡប់ទៅរុស្ស៊ីវិញ ដើម្បីសួរសុខទុក្ខក្រុមគ្រួសាររបស់នាង។ ពេលទៅដល់ទីក្រុង Yekaterinburg ប៉ូលិសរុស្ស៊ីបានរឹបអូសទូរសព្ទនាង ហើយរកឃើញព័ស្តុតាងពីការចូលបរិច្ចាគប្រាក់ជួយដល់អ៊ុយក្រែន។
ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី បាននិយាយថា Khavana «ប្រមូលប្រាក់យ៉ាងសកម្ម ក្នុងផលប្រយោជន៍សម្រាប់អង្គការអ៊ុយក្រែនមួយ ដែលក្រោយមកត្រូវបានប្រើប្រាស់ដើម្បីទិញការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ដ សម្ភារៈ អាវុធ និងគ្រាប់រំសេវសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។
អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រកាសថា ការចោទប្រកាន់ និងការកាត់ទោស Khavana គឺជាការផ្តន្ទាទោសដ៏ឃោរឃៅ ហើយមន្ត្រីអាមេរិកកំពុងធ្វើការដើម្បីទទួលបានកុងស៊ុលទាក់ទងទៅកាន់ Khavana។ លោក Kirby បានសង្កត់ធ្ងន់ថា ត្រឹមប្រាក់ ៥០ដុល្លារ «ហៅថាអំពើក្បត់ជាតិគឺជារឿងឆ្កួតលីលាមែនទែន»។
មេធាវីរបស់ Khavana គឺលោក Mikhail Mushailov បាននិយាយថា លោកគ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ។ លោកមេធាវី បានថ្លែងថា Khavana ទទួលស្គាល់ថា នាងបានបរិច្ចាគប្រាក់ឲ្យមូលនិធិមួយប្រាកដមែន តែនាងមិនបានដឹងទេថា ប្រាក់ទាំងនោះត្រូវគេយកទៅប្រើប្រាស់ដើម្បីប្រឆាំងនឹងរុស្ស៊ីបែបនេះឡើយ។
សូមបញ្ជាក់ថា ចាប់តាំងពីការបញ្ជូនទាហានចូលវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ីបានធ្វើការបង្ក្រាបយ៉ាងសកម្មទៅលើអ្នកប្រឆាំង និងបានអនុម័តច្បាប់ថ្មីមួយ សម្រាប់ដាក់ទោសជនណាដែលទិតៀនប្រតិបត្តិការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាធ្វើឲ្យខូចកិត្តិយសយោធារុស្ស៊ី។ ក្ដីព្រួយបារម្ភបានកើនឡើងជាខ្លាំងបន្ទាប់ពីការបង្កើតច្បាប់នេះឡើង ហើយជាពិសេសគឺរុស្ស៊ីបានកំណត់ជនជាតិអាមេរិកជាគោលដៅចម្បងក្នុងការចាប់ឃាត់ខ្លួន៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


