ព័ត៌មានអន្ដរជាតិ
ចិន បង្កើនការចំណាយដល់ទៅ២១០ពាន់លានដុល្លារលើវិស័យការពារជាតិ ទោះមានបំណុលនិងជំងឺរាតត្បាតកូវីដ១៩
ចិន នឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនចំនួន ៦,៨ភាគរយនៅឆ្នាំក្រោយ ខណៈប្រទេសនេះធ្វើការដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឲ្យកាន់តែខ្លាំង ថ្វីបើមានបំណុលរដ្ឋាភិបាលនិងផលប៉ះពាល់នៃការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។
របាយការណ៍ថវិកាជាតិចេញផ្សាយនៅថ្ងៃសុក្រទី៥ខែមីនានេះ បាននិយាយថា ប្រទេសចិននឹងចំណាយថវិកាចំនួន១.៣៥៥ទ្រីលានយ័ន (២១០ពាន់លានដុល្លារ) លើវិស័យការពារជាតិនៅក្នុងឆ្នាំខាងមុខ។
ចំនួននេះ គឺកើនឡើងពី១.៣ទ្រីលានយ័ន បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ការចំណាយដ៏លើសលប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឲ្យចិនក្លាយជាប្រទេសមានថវិកាការពារជាតិធំបំផុតលំដាប់ទី២នៅលើពិភពលោក ពីក្រោយសហរដ្ឋអាមេរិក។
ជាមួយកម្លាំងទ័ពចំនួន៣លាននាក់ ប្រទេសមានកងទ័ពឈរជើងធំជាងគេបំផុតនៅលើពិភពលោកមួយនេះ បានបន្ថែមនាវាផ្ទុកយន្តហោះ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនិងយន្តហោះបំបាំងកាយទៅក្នុងឃ្លាំងអាវុធរបស់ខ្លួន។
រដ្ឋាភិបាលនិយាយថា ការចំណាយភាគច្រើនគឺផ្តោតទៅលើ ការដំឡើងប្រាក់ខែនិងលក្ខខណ្ឌផ្សេងៗសម្រាប់កងទ័ព ខណៈក្រុមអ្នកសង្កេតការណ៍លើកឡើងថា ថវិកានេះមិនរាប់បញ្ចូលការចំណាយភាគច្រើនរបស់ចិន ទៅលើសព្វាវុធដែលភាគច្រើនជាសព្វាវុធអភិវឌ្ឍក្នុងស្រុកនោះទេ។
យោធារបស់ចិនបានបង្កើនសមត្ថភាពកាន់តែខ្លាំង ដើម្បីបន្តការគំរាមកំហែងរបស់ខ្លួនក្នុងការប្រើប្រាស់កម្លាំងដើម្បីនាំយកកោះតៃវ៉ាន់មកគ្រប់គ្រង ថ្វីបើខ្លួនក៏ពង្រឹងឥទ្ធិពលនៅសមុទ្រចិនខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌានិងកន្លែងផ្សេងទៀតក៏ដោយ។
សហរដ្ឋអាមេរិក ដែលការចំណាយលើវិស័យការពារជាតិរបស់ខ្លួនត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយដល់ប្រមាណ៩៣៤ពាន់លានដុល្លារ នៅចន្លោះថ្ងៃទី១ខែតុលាឆ្នាំ២០២០ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១ បានត្អូញត្អែរអំពីកង្វះតម្លាភាពនៅក្នុងកម្មវិធីការពារជាតិរបស់ចិន ដែលជាហេតុជំរុញឲ្យមានការរំពឹងទុកថា ទីក្រុងប៉េកាំងមានគោលបំណងផ្តួលអាមេរិកក្លាយជាមហាអំណាចយោធានៅអាស៊ីបូព៌ា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កងទ័ពចិននិងឥណ្ឌា ប៉ះទង្គិចគ្នាជាថ្មីនៅព្រំដែន
ចុចអាន៖ កាន់តែក្តៅ! លោក ស៊ី ចេញបញ្ជាឲ្យកងទ័ពចិនត្រៀមខ្លួនធ្វើសង្គ្រាមគ្រប់វិនាទី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


