ព័ត៌មានអន្ដរជាតិ
ត្រឹម១ខែ លោកស្រី ហារីស រកលុយចូលបក្សបាន ៥០០លានដុល្លារ
ចាប់តាំងពីក្លាយជាបេក្ខភាពប្រធានាធិបតីមក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) រៃអង្គាសប្រាក់ចូលគណបក្សប្រជាធិបតេយ្យបានប្រហែល ៥០០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២១ខែសីហា។

លោកស្រី ហារីស បានក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យកាលពីថ្ងៃទី២១ខែកក្កដា ហើយការប្រមូលប្រាក់ចូលបក្សរបស់លោកស្រីបានបំបែកកំណត់ត្រាមិនធ្លាប់មាននាពេលកន្លងមក។ វាជាការឆ្លុះបញ្ចាំងពីសម្លេងគាំទ្រដ៏ច្រើនសន្ធឹកសម្រាប់លោកស្រីដើម្បីប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ (Donald Trump) ដែលជាបេក្ខភាពមកពីបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតនាថ្ងៃទី៥ខែវិច្ឆិកាខាងមុខ។
សាច់ប្រាក់ដែលប្រមែប្រមូលបាន មានសារៈសំខាន់ណាស់សម្រាប់គណបក្សនយោបាយនៅអាមេរិក ដែលនឹងត្រូវយកទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងការផ្សព្វផ្សាយនានាក្នុងគោលបំណងបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឲ្យងាកមកគាំទ្រគណបក្សរបស់ខ្លួន។
ត្រឹម១សប្ដាហ៍ដំបូងប៉ុណ្ណោះ លោកស្រី ហារីស រៃអង្គាសប្រាក់បានចំនួន ២០០លានដុល្លារ ដែលជាហេតុនាំឲ្យលោកស្រីទទួលបានការគាំទ្រយ៉ាងឆាប់រហ័សដើម្បីក្លាយជាបេក្ខភាពរបស់គណបក្ស បន្ទាប់ពីលោក ចូ បៃដិន (Joe Biden) បោះបង់ឱកាសប្រជែងតំណែងប្រធានាធិបតីសម្រាប់អាណត្តិទី២របស់លោក ក្រោយធ្វើមិនបានល្អក្នុងការជជែកដេញដោលជាមួយលោក ត្រាំ កាលពីខែមិថុនាកន្លងទៅ។ បើបូកសរុបការរៃអង្គាសប្រាក់ទាំងលោកស្រី ហារីស និងលោក បៃដិន គណបក្សប្រជាធិបតេយ្យទទួលបានថវិកាចូលរួមពីអ្នកគាំទ្រច្រើនជាង១ពាន់លានដុល្លារ។
កាលពីឆ្នាំ២០២០ យុទ្ធនាការរបស់គណបក្សប្រជាធិបតេយ្យដែលកាលណោះមាន លោក បៃដិន ជាបេក្ខភាពប្រធានាធិបតី រៃអង្គាសបានប្រាក់សរុបចំនួន ១,០៤ពាន់លានដុល្លារ ហើយបើបូកបញ្ចូលពីប្រភពខាងក្រៅផ្សេងៗ រកបាន ១,៦២ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពី OpenSecrets ដែលជាអង្គការតាមដានពីលំហូរសាច់ប្រាក់នៅក្នុងនយោបាយអាមេរិក៕
ដោយ៖ ឈាង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


