ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដីកម្រិត៥,៣ រ៉ិចទ័រ វាយប្រហារប៉ាគីស្ថាននិងតំបន់កាស្មៀរឥណ្ឌា
រញ្ជួយដីកម្រិត ៥,៣ រ៉ិចទ័របានអង្រួនផ្នែកខ្លះនៃប្រទេសប៉ាគីស្ថាន និងតំបន់ភ្នំហិម៉ាឡៃនៃតំបន់កាស្មៀរកាលពីព្រឹកថ្ងៃអង្គារ ដោយបានធ្វើឱ្យអ្នកស្រុកមានការភ័យស្លន់ស្លោ ខណៈមិនទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាតនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២១ខែសីហានេះ។

ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺនៅភាគនិរតីនៃតំបន់កាស្មៀរ ដែលជាតំបន់មានជនជាតិមូស្លីមដ៏ច្រើនលើសលប់ ពាក់កណ្ដាលរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដែលប្រទេសទាំងពីរបានទាមទារកាន់កាប់វាទាំងស្រុង។
យោងតាមមជ្ឈមណ្ឌលជាតិតាមដានការរញ្ជួយដីនៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន ជម្រៅនៃការរញ្ជួយនេះគឺ២០គីឡូម៉ែត្រ។ ការញ័របានជះឥទ្ធិពលនៅលើទូទាំងប្រទេសប៉ាគីស្ថាន រួមទាំងទីក្រុងអ៊ីស្លាម៉ាបាដ តំបន់មួយចំនួននៅភាគខាងកើតនៃខេត្ត Punjab រួមទាំងភាគពាយ័ព្យនៃខេត្ត Khyber Pakhtunkhwa ជាប់ព្រំដែនអាហ្វហ្គានីស្ថាន។ ទោះយ៉ាងណាព័ត៌មានលម្អិតអំពីការស្លាប់ រងរបួស និងការខូចខាតនៅក្នុងគ្រោះរញ្ជួយដីនេះមិនទាន់ត្រូវរាយការណ៍នៅឡើយនោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០០៥ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រក្នុងបានសម្លាប់មនុស្សរាប់ពាន់នាក់នៅប៉ាគីស្ថាន និងតំបន់កាស្មៀរ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?