ព័ត៌មានអន្ដរជាតិ
តំបន់ហ្គាហ្សា ទទួលបានវ៉ាក់សាំងគ្រុនស្វិតដៃជើងជាង១លានដូស
ក្រសួងសុខាភិបាលហ្គាហ្សា បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនបានទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងចំនួន ១,២៦លានដូស។

ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វ៉ាក់់សាំង OPV2 ចំនួនសរុប ១,២៦លានដូសបានមកដល់ រួមជាមួយនឹងប្រអប់ត្រជាក់ទុកដាក់វ៉ាក់សាំងចំនួន ៥០០ប្រអប់»។
កាលពីថ្ងៃទី១៦ខែសីហា នៅហ្គាហ្សាបានរកឃើញករណីជំងឺគ្រុនស្វិតដៃជើងដំបូងគេក្នុងរយៈពេល២៥ឆ្នាំនៅទីក្រុង Deir al-Balah។ ករណីនេះកើតលើទារកអាយុ១០ខែម្នាក់ ដែលមិនបានទទួលថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង។
ជំងឺនេះឆ្លងខ្លាំងជាចម្បងលើកុមារដែលមានអាយុក្រោម ៥ឆ្នាំ ហើយម្នាក់ក្នុងចំណោមមនុស្ស២០០នាក់ដែលឆ្លងវីរុសនឹងមានអាការៈស្វិតដៃជើងមិនអាចព្យាបាលបាននោះឡើយ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ចន្លោះពី ៥% ទៅ ១០% នៃអ្នកជំងឺបានស្លាប់ដោយសារតែការស្វិតប្រព័ន្ធដំណើរការផ្លូវដង្ហើម។
កាលពីថ្ងៃទី៣០ខែកក្កដា ក្រសួងសុខាភិបាលនៅហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រកាសថា ទឹកដីប៉ាឡេស្ទីនបានក្លាយជា «តំបន់រីករាលដាលនៃជំងឺគ្រុនស្វិតដៃជើង» ដោយបន្ទោសទៅលើការវាយលុករបស់យោធាអ៊ីស្រាអែល គិតចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំមុន ដែលបានបំផ្លិចបំផ្លាញមណ្ឌលសុខភាពអស់ជាច្រើនកន្លែង។
ក្រសួងសុខាភិបាលហ្គាហ្សា បានប្រាប់ថា វីរុសត្រូវបានរកឃើញនៅក្នុងសំណាកទឹកសំណល់ដែលបានយកនៅក្នុងតំបន់ Khan Younis នៅភាគខាងត្បូងនៃហ្គាហ្សា និងកន្លែងជាច្រើនទៀតនៅចំកណ្ដាលតំបន់ហ្គាហ្សា។ ភាគច្រើនវីរុសទាំងនោះជាញឹកញាប់ឆ្លងតាមរយៈទឹកសម្អុយ ហើយវាងាយឆ្លងខ្លាំងណាស់ ជាពិសេសក្មេងតូចៗ។ វីរុសប្រភេទនេះអាចបណ្តាលរាងកាយខ្វិន និងស្វិត ហើយខ្លះឈានដល់ស្លាប់។
សង្រ្គាមនៅតំបន់ហ្គាហ្សា ផ្ដើមចេញពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ទៅលើប្រទេសអ៊ីស្រាអែល ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន ១១៩៨នាក់ ភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមតួលេខរបស់ទីភ្នាក់ងារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។ ទន្ទឹមនោះ ហាម៉ាសក៏បានចាប់ចំណាប់ខ្មាំងចំនួន ២៥១នាក់ផងដែរ ដែលក្នុងនោះ ១១១នាក់នៅតែកំពុងត្រូវបានឃុំខ្លួននៅក្នុងហ្គាហ្សា រួមទាំងមនុស្ស៣៩នាក់ដែលយោធាអ៊ីស្រាអែលនិយាយថាពួកគេបានបាត់បង់ជីវិតទៅហើយ។
ការសងសឹករបស់អ៊ីស្រាអែលនៅហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ម៉ឺននាក់ មានទាំងជនស៊ីវិលនិងក្រុមសកម្មប្រយុទ្ធ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


