ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅនីហ្សេរីយ៉ាបង្ខំជម្លៀសមនុស្សជាង៤ម៉ឺននាក់និង៤៩នាក់លង់ស្លាប់
យ៉ាងហោចណាស់មនុស្ស៤៩នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅរកកន្លែងសុវត្ថិភាពនៅក្នុងប្រទេសនីហ្សេរីយ៉ាស្ថិតនៅតំបន់អាហ្រ្វិកខាងលិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅភាគឦសាននៃប្រទេសដែលហែកហួរដោយអស្ថេរភាពសង្គម។ យោងសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី២៧ខែសីហានេះ។

អ្នកនាំពាក្យ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នជាតិ (NEMA) បានឲ្យដឹងថា ខេត្តចំនួនបីនៅភាគឦសាន រួមមាន ខេត្តJigawa Adamawa និង ខេត្ត Taraba បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ ក្នុងនោះមានមនុស្សចំនួន៤១៣៤៤នាក់ត្រូវបានបង្ខំចិត្តជម្លៀសចេញដើម្បីរកកន្លងសុវត្ថិភាព។ ទឹកជំនន់នៅតែបន្តឆក់យកជីវិត និងទ្រព្យសម្បត្តិ ដោយបណ្ដាលឲ្យរដ្ឋាភិបាលខ្វះខាតធនធានសម្រាប់ការអភិវឌ្ឍនិងស្ដារប្រទេសឡើងវិញ។
ជាមួយគ្នានេះរដ្ឋាភិបាលបាននិយាយថា នៅឆ្នាំនេះ ខេត្តចំនួន៣១ក្នុងចំណោមខេត្តចំនួន៣៦របស់ប្រទេសមានហានិភ័យក្នុងការជួបប្រទះ «ទឹកជំនន់ធ្ងន់ធ្ងរ» ។

ភ្លៀងធ្លាក់ខ្លាំងក៏បានបន្ថែមបញ្ហាស្មុគស្មាញកាន់តែខ្លាំងដល់វិស័យកសិកម្ម ខណៈកសិករបោះបង់ចោលកសិដ្ឋានរបស់ពួកគេនៅភាគឦសាន ដោយសារការវាយប្រហារម្តងហើយម្តងទៀតពីក្រុមប្រដាប់អាវុធ និងនៅតែមានការព្រួយបារម្ភថានឹងការវាយប្រហារបំផ្លិចបំផ្លាញបន្ថែមទៀត។
នៅឆ្នាំ ២០២២ ប្រទេសនីហ្សេរីយ៉ាបានជួបប្រទះនឹងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលបានសម្លាប់មនុស្សជាង ៦០០នាក់ ផ្លាស់ទីលំនៅប្រហែល១,៤លាននាក់ និងបានបំផ្លាញដីស្រែចំនួន ៤៤ម៉ឺនហិកតា។ ទឹកជំនន់លើកនេះក៏បានបំផ្លាញដីស្រែចំការកសិកម្មប្រហែល៦៩៣ហិកតា។ ប្រទេសនីហ្សេរីយ៉ាក៏កំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណាពីរខ្ទង់ដោយសារតម្លៃអាហារខ្ពស់។
មួយរយៈចុងក្រោយនេះ ប្រទេសនានាជុំវិញពិភពលោកបានប្រឈមនឹងបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ ដូចជា ប្រទេសបង់ក្លាដែស ឥណ្ឌា ឥណ្ឌូណេស៊ី រួមទាំងប្រទេសថៃ ខណៈការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ៗទៅ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ