Connect with us

ព័ត៌មានអន្ដរជាតិ

​ចារកម្ម​ជាន់​ខ្ពស់អាមេរិក ថា រុស្ស៊ី​នឹង​ពិបាក​វាយ​យក​តំបន់ Kursk មក​កាន់​កាប់​វិញ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន (Vladimir Putin) នឹងធ្វើការវាយលុកដើម្បីព្យាយាមដណ្តើមយកទឹកដីនៅក្នុងតំបន់ Kursk ដែលត្រូវបានកាន់កាប់ដោយកងទ័ពអ៊ុយក្រែន ប៉ុន្តែកងកម្លាំងរុស្ស៊ីនឹងជួបប្រទះ «ការប្រយុទ្ធដ៏លំបាក»។ នេះ​បើ​យោង​​តាម​ការ​លើក​ឡើង​របស់​អនុ​ប្រធាន​ចារកម្ម CIA លោក David Cohen កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
​អនុ​ប្រធាន​ចារកម្ម CIA លោក David Cohen (រូបភាព៖ Getty)

លោក Cohen បានប្រាប់សន្និសីទឧស្សាហកម្មសន្តិសុខជាតិថា៖ «យើងអាចប្រាកដបានថា លោក ពូទីន នឹងធ្វើការវាយលុកដើម្បីព្យាយាមដណ្តើមយកទឹកដីនោះមកវិញ។ ខ្ញុំ​គិត​ថា​ការ​រំពឹង​ទុក​របស់​យើង​គឺ​ថា​វា​នឹង​ក្លាយ​ជា​ការ​ប្រយុទ្ធ​ដ៏​លំបាក​មួយ​សម្រាប់​រុស្ស៊ី។ លោក ពូទីន មិនត្រឹមតែត្រូវប្រឈមមុខនឹងការពិតដែលថាមាន​ទ័ព​ជួរមុខឥឡូវនេះនៅក្នុងទឹកដីរុស្ស៊ីដែលគាត់នឹងត្រូវដោះស្រាយនោះទេ គាត់ថែម​ទាំង​ត្រូវតែដោះស្រាយជាមួយនឹងប្រតិកម្ម​នៅក្នុង​សង្គម​របស់គាត់ ដែលពួកគេបានបាត់បង់​បំណែក​មួយ​នៃទឹកដីរុស្ស៊ី»។

លោក Cohen បាន​ប្រាប់​ទៀត​ថា អ៊ុយក្រែន​បាន​វាយ​លុក​​ឆ្លង​​ព្រំ​ដែន​ចូល​តំបន់​ Kursk ​ភាគ​ខាង​លិច​​នៃ​ប្រទេស​​​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​៦​ខែ​សីហា ហើយ​កាន់​កាប់​បាន​ផ្ទៃ​ដី​ប្រហែល ៧៧៧​​គីឡូម៉ែត្រ​​ការ៉េ។

រដ្ឋាភិបាល​​ក្រុង​កៀវ​ បាននិយាយថា ខ្លួនមិនមានចេតនាក្នុងការ​កាត់​យក​ដី​​ដែលខ្លួនបានកាន់កាប់នោះទេ តែ​ទាហានអ៊ុយក្រែនកំពុង​រៀបចំ​ខ្សែ​បន្ទាត់​ការពារ​ខ្លួន ដោយ​មាន​​​គោល​បំណង​កាន់កាប់​ទីនោះ​​ក្នុង​រយៈ​ពេល​ជាក់លាក់​មួយ​ប៉ុណ្ណោះ។

អ៊ុយក្រែន​បាន​អះអាង​​​ថា​ ខ្លួន​បាន​​​​​កាន់កាប់​ទីតាំង​ចំនួន​១០០ នៃ​​តំបន់ Kursk ខណៈ​ដែល​កម្លាំង​រុស្ស៊ី​​វិញ​បាន​បន្ត​​វាយ​សម្រុក​​​ទៅ​មុខ​នៅ​តំបន់ Donetsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។

លោក Cohen បាននិយាយថា រុស្ស៊ី​ទំនង​ជា​មាន​បំណង​វាយ​យក​ទីក្រុង Pokrovsk ដែល​ជា​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​ដ៏​សំខាន់​​របស់​អ៊ុយក្រែន។

សូម​បញ្ជាក់​ថា កាលពីថ្ងៃ​ទី​២៧​ខែ​សីហា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា សង្គ្រាមជាមួយរុស្ស៊ី នៅទីបំផុតនឹងបញ្ចប់ដោយការសន្ទនា ប៉ុន្តែទីក្រុងកៀវ​ត្រូវតែស្ថិតក្នុងជំហររឹងមាំ ហើយថាលោកនឹងបង្ហាញផែនការដល់​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និង​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​២​រូប​គឺ​លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និង​លោក ដូណាល់ ត្រាំ (Donald Trump)។

យ៉ាង​ណា លោក ពូទីន ធ្លាប់​បាននិយាយថា កិច្ចព្រមព្រៀង​អាច​ត្រូវ​ចាប់ផ្តើម លុះ​ត្រា​ណា​តែ​អ៊ុយក្រែន​​យល់​ព្រម​ឲ្យ​រុស្ស៊ី​គ្រប់គ្រង​​ផ្នែក​សំខាន់ៗ​នៃ​​​ខេត្ត​ចំនួន​៤​ ដែល​មាន​ដូចជា Donetsk, Kherson, Luhansk និង Zaporizhzhia ក៏ដូចជាតំបន់គ្រីមៀ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម