ព័ត៌មានអន្ដរជាតិ
ទឹកជំនន់វាយលុករដ្ឋGujaratនៅឥណ្ឌាសម្លាប់មនុស្សរាប់សិបនាក់
ទឹកជំនន់នៅរដ្ឋភាគខាងលិចប្រទេសឥណ្ឌាបានសម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់គិតត្រឹមថ្ងៃទី២៩ខែសីហានេះ ចំពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់វាយលុករដ្ឋ Gujarat របស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ យោងការចេញផ្សាយរបស់សារព័ត៌មាន Daily Sabah។

នាយកដ្ឋានឧតុនិយមឥណ្ឌា បានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងរដ្ឋឆ្នេរភាគខាងលិចប្រទេសឥណ្ឌា ខណៈមានការបាក់ច្រាំងទន្លេ ហើយមនុស្សជាង ៣ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ ប៉ុន្តែបើយោងតាមកាសែត Indian Express មនុស្ស៣៥នាក់បានស្លាប់នៅទូទាំងរដ្ឋ។
មនុស្សប្រហែល១៨៥៦នាក់ត្រូវបានជួយសង្គ្រោះ និងកងទ័ពត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការសង្គ្រោះខណៈទីក្រុង Vadodara គឺជាទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេ។បណ្ដាញអគ្គិសនីក៏បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយភូមិប្រមាណ១,០០០បានដាច់ចរន្តអគ្គិសនី។ ចំណែករដ្ឋ Tripura ភាគឦសាននៃប្រទេសឥណ្ឌាក៏បានរងគ្រោះដោយទឹកជំនន់ និងបំណាក់ដីកាលពីសប្តាហ៍មុន ដោយមនុស្សជាង ២០នាក់បានស្លាប់។

ការព្យាករណ៍បានឲ្យដឹងថានៅក្នុងស្រុក Bharuch, Kutch និង Saurashtra របស់រដ្ឋ Gujarat នឹងមានភ្លៀងធ្លាក់ខ្លាំង ជាមួយផ្គរ រន្ទះ ដែលបានជះឥទ្ធិពលដល់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានដែលនៅជិតខាង ដោយទីក្រុង Karachi ដ៏ធំបំផុតរបស់ប៉ាគីស្ថានដោយទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់៤០នាក់ក្នុងរយៈពេលដូចគ្នានេះ និងមានអ្នកស្រុកជិត ៣០ម៉ឺននាក់កំពុងភៀសខ្លួននៅក្នុងជម្រកសង្គ្រោះបន្ទាន់។
ជាមួយគ្នានេះមន្ត្រីនៅក្នុងខេត្ត Sindh ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានបានចេញសេចក្ដីព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងក៏បានព្រមានអំពីទឹកជំនន់ភ្លាមៗនៅក្នុងស្រុកចំនួនពីរនៃខេត្ត Sindh ដែលទើបតែងើបឡើងវិញពីទឹកជំនន់នៅឆ្នាំ ២០២២ ដែលបានជន់លិចទឹកដីដ៏ធំរបស់ប្រទេស។
គួរបញ្ជាក់ថាភ្លៀងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ ខណៈអ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនឥទ្ធិពល និង ភាពញឹកញាប់និងកាន់តែអាក្រក់ទៅៗ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


