ព័ត៌មានអន្ដរជាតិ
កូនប្រុសប្រធានាធិបតីអាមេរិក សារភាពទោសកំហុសពីបទគេចពន្ធ
តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃសុក្រទី៦ខែកញ្ញាឆ្នាំ២០២៤, ពេលនេះ លោក ហាន់ធើ បៃដិន ដែលជាកូនប្រុសរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន សុខចិត្តសារភាពទោសកំហុសហើយ ចំពោះការចោទប្រកាន់ពីបទគេចពន្ធ។
នៅខែធ្នូឆ្នាំមុន លោក ហាន់ធើ ត្រូវចោទប្រកាន់ពីបទគេចពន្ធចំនួន៩ករណី ពេលដែលគាត់កំពុងប្រើប្រាស់គ្រឿងញៀន និងមានជីវិតដ៏ហ៊ឺហាចាយខ្ជះខ្ជាយ ប៉ុន្តែកាលនោះលោកមិនទទួលស្គាល់កំហុសឡើយ។

ការចោទប្រកាន់លើលោក ហាន់ធើ រួមមានបទព្រហ្មទណ្ឌចំនួន៣ករណីនិងបទមជ្ឈិម៦ករណីដូចជាការគេចពន្ធ ការមិនបង់ប្រាក់ ខកខានមិនដាក់ឯកសារ និងផ្តល់ចម្លើយក្លែងក្លាយជាដើម។
យោងតាមរដ្ឋអាជ្ញា លោកហាន់ធើ មានជាប់ពាក់ព័ន្ធក្នុងគម្រោងគេចវេះពីការបង់ពន្ធលើប្រាក់ចំណូល១.៤លានដុល្លារចន្លោះឆ្នាំ២០១៦ដល់២០១៩។
ក្នុងអំឡុងពេលនោះ លោក ហាន់ធើ បានបម្រើការនៅក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនថាមពលអ៊ុយក្រែន Burisma និងក្រុមហ៊ុនចិន CEFC China Energy Co Ltd ហើយប្រសិនបើត្រូវបានកាត់ទោសមែន គាត់ប្រឈមនឹងការជាប់ពន្ធនាគារអតិបរមា ១៧ ឆ្នាំ។
ទន្ទឹមនឹងនេះដែរ លោក ហាន់ធើ ត្រូវបានកាត់ទោសពីបទចោទប្រកាន់ពាក់ព័ន្ធការកាន់កាប់កាំភ្លើងនៅរដ្ឋ Delaware ហើយអាចជាប់ពន្ធនាគាររហូតដល់ទៅ២៥ឆ្នាំ ក្នុងករណីនៅឯសវនាការដែលគ្រោងធ្វើនៅខែវិច្ឆិកា បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


