ព័ត៌មានអន្ដរជាតិ
តំបន់អាហ្វ្រិក៖ទំនប់វារីអគ្គិសនីបាក់នៅនីហ្សេរីយ៉ា ប៉ះពាល់មនុស្សប្រមាណ១លាននាក់
បាក់ទំនប់វារីអគ្គិសនីនៅភាគឦសានប្រទេសនីហ្សេរីយ៉ា បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បំផ្លាញផ្ទះរាប់ពាន់ខ្នង និងធ្វើឱ្យវិបត្តិមនុស្សធម៌ដ៏សែនធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១២ខែកញ្ញានេះ។

អាជ្ញាធរនៅក្នុងតំបន់ដែលរងផលប៉ះពាល់បានឲ្យដឹងថា ទឹកជំនន់នៅក្នុងរដ្ឋ Borno បានប៉ះពាល់ដល់មនុស្សមួយលាននាក់ ខណៈដែលអាជ្ញាធរកំពុងព្យាយាមជួយសង្គ្រោះអ្នកស្រុក និងដាក់ពួកគេនៅក្នុងជម្រកបណ្តោះអាសន្ន។
ការបាក់ទំនប់វារីអគ្គិសនីនេះបានកើតឡើងកាលពីថ្ងៃអង្គារដោយសារតែមានភ្លៀងធ្លាក់ខ្លាំង ទឹកដ៏ច្រើនបានបំផ្លាញសួនសត្វរបស់រដ្ឋ និងអនុញ្ញត្ឲ្យសត្វក្រពើ សត្វពស់ និងសត្វព្រៃផ្សេងៗទៀត ចូលទៅក្នុងសហគមន៍ដែលលិចទឹក។
បច្ចុប្បន្នមនុស្សជាច្រើនកំពុងធ្វើដំណើរចេញពីតំបន់ដែលគ្របដណ្តប់ដោយទឹកជំនន់ ស្របពេលអ្នកជួយសង្គ្រោះបានប្រើឧបករណ៍មុជទឹក ដើម្បីជួយសង្គ្រោះមនុស្សឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថាវាគឺជាទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងរដ្ឋនេះក្នុងរយៈពេលពីរទសវត្សរ៍មកនេះ ទោះយ៉ាងណាអាជ្ញាធរមិនទាន់បានប្រកាសអំពីអ្នកស្លាប់នៅឡើយទេ។

គួរបញ្ជាក់ថា ការបាក់ទំនប់វារីអគ្គិសនីនេះកំពុងធ្វើឱ្យមានវិបត្តិមនុស្សធម៌នៅ Borno ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយសារតែការបះបោររបស់ក្រុមប្រដាប់អាវុធ Boko Haram។ ការបះបោរនេះបានរាលដាលពាសពេញព្រំដែនបានសម្លាប់មនុស្សជាង ៣៥០០០ នាក់ និងបានជម្លៀសមនុស្ស ២,៦លាននាក់ផ្សេងទៀតនៅក្នុងតំបន់ភាគខាងជើងឆៀងខាងកើតរបស់ប្រទេស។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិបាននិយាយថា ទឹកជំនន់នៅក្នុងប្រទេសនីហ្សេរីយ៉ាបានសម្លាប់មនុស្សចំនួន ២២៩នាក់ចាប់តាំងពីដើមឆ្នាំនេះមក។ កាលពីចុងខែសីហា ទឹកជំនន់បានសម្លាប់មនុស្សចំនួន ៤៩ នាក់ និងបានជម្លៀសមនុស្សរាប់ពាន់នាក់នៅក្នុងរដ្ឋចំនួនបីគឺ Jigawa Adamawa និង Taraba បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានប្រទេស ខណៈទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលថ្មីៗនេះដែលបានសម្លាប់មនុស្ស ៦០០នាក់គឺនៅក្នុងឆ្នាំ ២០២២៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


