ព័ត៌មានអន្ដរជាតិ
ប្អូនស្រីលោក គីម៖ នាវាមុជទឹកនុយក្លេអ៊ែរ អាមេរិកដែលចតនៅកូរ៉េខាងត្បូង ជាការគំរាមកំហែង
អ្នកស្រី គីម យូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានរិះគន់វត្តមានរបស់នាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកនៅក្នុងកំពង់ផែ Busan របស់កូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃទី២៤ខែកញ្ញា។

អ្នកស្រី គីម បានចាត់ទុកទង្វើនេះថាជាភស្តុតាងនៃមហិច្ឆតារបស់សហរដ្ឋអាមេរិកក្នុងការ «បង្អួតធនធានយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន បង្ហាញភាពខ្លាំងរបស់ខ្លួន និងបង្កើនការគំរាមកំហែង»។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ដោយដកស្រង់សម្តីរបស់កងទ័ពជើងទឹកក្រុងសេអ៊ូលថា នាវាអាមេរិក USS Vermont បានមកដល់មូលដ្ឋានទ័ពជើងទឹកនៅទីក្រុង Busan កាលពីថ្ងៃទី២៣ខែកញ្ញា ដើម្បីរៀបចំសម្ភារៈឡើងវិញ និងអនុញ្ញាតឲ្យនាវិកសម្រាក។
ការលើកឡើងរបស់អ្នកស្រី គីម បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានជួបប្រជុំគ្នាកាលពីថ្ងៃទី២៣ខែកញ្ញា នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានសម្តែងការព្រួយបារម្ភអំពីការលាតត្រដាងនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងអំពីរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន និងបន្តកិច្ចសហប្រតិបត្តិការយោធា «ខុសច្បាប់» ជាមួយរុស្ស៊ី។ ទាំងកូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានយល់ព្រមគ្នាធ្វើកិច្ចប្រជុំកំពូលត្រីភាគីនៅក្នុងឆ្នាំ២០២៤នេះ៕

ដោយ៖ ឈាង
ចុចអាន៖ ជាលើកដំបូង! កូរ៉េខាងជើងបង្ហាញរូបភាពពីទីតាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


