ព័ត៌មានអន្ដរជាតិ
កងទ័ពស៊ូដង់បើកការវាយលុកដ៏ធំដើម្បីដណ្តើមយករដ្ឋធានី Khartoum វិញ
កងទ័ពស៊ូដង់បានបើកការវាយលុកដ៏ធំមួយក្នុងរដ្ឋធានី Khartoum ដែលកាន់កាប់ដោយកងកម្លាំងគាំទ្ររហ័ស (RSF) ដើម្បីដណ្តើមយកដីវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែកញ្ញានេះ។

កងទ័ពបានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងទីតាំងរបស់ RSF នៅក្នុងរដ្ឋធានី និងភាគខាងជើងនៃទីក្រុង Khartoum ក្នុងការវាយប្រហារដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនខែ។ ក្នុងការរាយប្រហារនេះកងទ័ពបានគ្រប់គ្រងស្ពានសំខាន់ៗចំនួនបី រួមទាំងស្ពានពីរដែលតភ្ជាប់ទីក្រុង Omdurman ជាមួយរដ្ឋធានី និងបានកំពុងបន្តឆ្ពោះទៅកាន់ផ្លូវ Nile ឆ្ពោះទៅកាន់វិមានប្រធានាធិបតីដែលមានផងដែរ។
ទោះបីជាកងទ័ពបានដណ្តើមយកមកវិញនូវមូលដ្ឋានមួយចំនួននៅ Omdurman នៅដើមឆ្នាំនេះក៏ដោយ ដែលតាមរយៈការវាយប្រហារដោយកាំភ្លើងធំ និងការវាយប្រហារតាមអាកាស ដែលមិនអាចដកកងកម្លាំងជើងគោក RSF ដែលបានបង្កប់នៅក្នុងទីក្រុង Khartoum បានអស់នោះទេ។

សង្គ្រាមស៊ីវិលដ៏បង្ហូរឈាមដែលបានផ្ទុះឡើងក្នុងខែមេសាឆ្នាំ២០២៣ បានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានធ្លាក់ចុះ ដោយកងទ័ពបានបដិសេធមិនចូលរួមកិច្ចពិភាក្សាកាលពីខែមុននៅប្រទេសស្វីស។ ជាមួយគ្នានេះប្រទេសនេះក៏កំពុងជួបប្រទះនូវបញ្ហាផ្សេងទៀត ដូចជាជំងឺអាសន្នរោគ បន្ទាប់ពីគ្រោះទឹកជំនន់ដែលបណ្ដាលឲ្យមនុស្ស៤៣០ស្លាប់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


