ព័ត៌មានអន្ដរជាតិ
បៃដិនប្រកាសផ្តល់ជំនួយយោធាតម្លៃ៨ពាន់លានដុល្លារទៀតដល់អ៊ុយក្រែន មុនចប់អាណត្តិ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលជិតផុតអាណត្តិ បានប្រកាសកញ្ចប់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែនដែលមានតម្លៃ៨ពាន់លានដុល្លារនៅថ្ងៃព្រហស្បតិ៍នេះ ស្របដំណើររបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី បំពេញទស្សនកិច្ចនិងបង្ហាញផែនការជ័យជម្នះរបស់ខ្លួន។

កញ្ចប់ជំនួយយោធាថ្មីនេះនឹងរួមបញ្ចូលនូវការផ្តល់ដល់អ៊ុយក្រេននៅរថយៈចម្ងាយមធ្យម ដែលអាចបាញ់បានចម្ងាយ១៣០គីឡូម៉ែត្រ ដែលនឹងសម្រួលដល់អ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី បង្កើនប្រព័ន្ធសុវត្ថិភាពប្រសើរជាងមុន។
ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី បានទទូចម្តងហើយម្តងទៀតដោយស្នើប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយសម្រាប់ការបាញ់ចូលទឹកដីរុស្ស៊ីដើម្បីរារាំងការវាយលុករបស់កងទ័ពរុស្ស៊ីចូលទឹកដីអ៊ុយក្រែន ប៉ុន្តែសម្ព័ន្ធបស្ចឹមប្រទេស មានអាល្លឺម៉ង់ជាដើមបានបដិសេធការផ្តល់ឱ្យ និងផ្តល់ជម្រើសបែបនេះ ដោយបារម្ភពីការប្រឈមដោយផ្ទាល់ជាមួយមហាអំណាចនុយក្លេអ៊ែរុស្ស៊ី។

ផែនការជ័យជម្នះរបស់ប្រទេសអ៊ុយក្រែន ផ្តោតលើការធានាសន្តិសុខពីបស្ចឹមប្រទេសសម្រាប់អ៊ុយក្រែនគឺ ស្រដៀងគ្នាទៅនឹងកតិកាសញ្ញាការពារទៅវិញទៅមកនៅពេលចូលរួមណាតូ។ ការទទួលជំនួយហិរញ្ញវត្ថុអន្តរជាតិសម្រាប់ការស្តារសេដ្ឋកិច្ច; ការផ្តល់អាវុធទំនើបពីលោកខាងលិច; ការបន្តនៃប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងតំបន់ Kursk នៃទឹកដីរុស្ស៊ី៕
ដោយ រ៉ាន់ រើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


