ព័ត៌មានអន្ដរជាតិ
រឿងទាំង ១០ ហាមឃាត់យ៉ាងតឹងរ៉ឹងនៅកូរ៉េខាងជើង បើល្មើសត្រូវកាត់ទោសប្រហារជីវិត
គេហទំព័រ listverse បង្ហាញពីរឿងធម្មតាចំនួន១០យ៉ាង ដែលមនុស្សទូទាំងពិភពលោកធ្វើជាប្រចាំ។ ប៉ុន្តែនៅកូរ៉េខាងជើងបែរជាមិនអាចធ្វើបានទេ។ បទល្មើសមួយចំនួននេះ បើអ្នកណាប្រព្រឹត្តនឹងត្រូវទទួលទោសប្រហារជីវិត។
ត្រលប់ទៅខែមិថុនាឆ្នាំមុន ទីភ្នាក់ងារព័ត៌មានបរទេសជាច្រើនបានបញ្ជាក់ដូច្នេះ រដ្ឋាភិបាលកូរ៉េខាងជើងដឹកនាំដោយមេដឹកនាំគីម ជុងអ៊ុន បានបញ្ជាឲ្យប្រហារជីវិតបុរសអាយុ២២ឆ្នាំជាសាធារណៈ។ ដោយផ្អែកលើបទឧក្រិដ្ឋនៃការស្តាប់តន្ត្រី K-Pop ពីប្រទេសកូរ៉េខាងត្បូង វាពង្រឹងរបបផ្តាច់ការដែលបដិសេធពលរដ្ឋមិនចូលទៅកាន់វប្បធម៌នៃពិភពខាងក្រៅ។
ក្រៅពីការបំបិទសិទ្ធិសេរីភាពពលរដ្ឋ ក៏នៅមានច្បាប់ចម្លែកៗជាច្រើនទៀត ដែលរដ្ឋាភិបាលកូរ៉េខាងជើងដាក់លើពលរដ្ឋខ្លួន រួមទាំងភ្ញៀវទេសចរដែលមានឱកាសទៅទស្សនាដីដ៏អាថ៌កំបាំងមួយនេះ ខាងក្រោមនេះជាសកម្មភាពធម្មតាចំនួន ១០ ដែលមនុស្សជុំវិញពិភពលោកអាចធ្វើបាន ប៉ុន្តែប្រជាជនកូរ៉េខាងជើងមិនអាចទេ។

១ មិនអាចមានសិទ្ធប្រើអ៊ីនធឺណិត
រដ្ឋាភិបាលកូរ៉េខាងជើងរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើអ៊ីនធឺណិត ហើយអនុញ្ញាតឲ្យមន្ត្រីរដ្ឋាភិបាលអ្នកវិទ្យាសាស្ត្រ ហើយមានសិស្សតែពីរបីនាក់ប៉ុណ្ណោះ។ ចំណែកប្រជាពលរដ្ឋទូទៅ រដ្ឋាភិបាលគ្រប់គ្រងវាដោយប្រើបណ្តាញគ្រប់គ្រងដោយរដ្ឋហៅថា Kwangmyong ដែលអ៊ីនធឺណិតចាត់ទុកថាជាការគំរាមកំហែងធ្ងន់ធ្ងរ។ ដោយសារតែវាជាឧបករណ៍ដែលអាចប្រើដើម្បីភ្ជាប់មនុស្សមកពីជុំវិញពិភពលោក។
២ មិនឲ្យញញឹមនៅថ្ងៃទី ០៨ ខែកក្កដា
នៅពេលដែលរដ្ឋាភិបាលបានហាមឃាត់ប្រជាជនមិនឲ្យញញឹមនៅថ្ងៃទី ០៨ ខែកក្កដាដែលជាខួបនៃការស្លាប់របស់លោក គីម អ៊ីលស៊ុង ដែលជាមេដឹកនាំទីមួយនៃប្រទេសកូរ៉េខាងជើង។ អ្វីដែលប្រជាជនត្រូវធ្វើនៅថ្ងៃនោះ ពួកគេបានគោរពដល់រូបសំណាកលោក គីម អ៊ីលស៊ុង និងដាក់កម្រងផ្កាដោយសន្តិភាព។ បើអ្នកណាញញឹមស្រស់នៅថ្ងៃនោះ ពួកគេអាចត្រូវបានបញ្ជូនទៅជំរុំប្រមូលផ្តុំ ឬសម្លាប់។ ប្រាកដណាស់ ផឹកស៊ី ជប់លៀងខួបកំណើត ឬពិធីបុណ្យផ្សេងៗ ក៏មានកំហុសផងដែរ។
៣ កុំមើលទូរទស្សន៍ ឬស្តាប់វិទ្យុបរទេស
ប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យមើលទូរទស្សន៍បរទេសឬស្តាប់វិទ្យុបរទេសដូចនឹងអ៊ីនធឺណិតដែរ។ ពួកគេមានទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ពួកគេ។ មិនថាជាតុក្កតា, ភាពយន្តឯកសារ ឬព័ត៌មានបច្ចុប្បន្ន វាជាប្រព័ន្ធផ្សព្វផ្សាយដែលផលិតដោយរដ្ឋខ្លួនឯង ១០០% ផ្ទាល់តែម្ដង។
៤ ហាមមិនឲ្យបើកបរ
ប្រទេសកូរ៉េខាងជើងអនុញ្ញាតឲ្យមនុស្សតែម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ប៉ុណ្ណោះ ដែលភាគច្រើនជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ជាម្ចាស់រថយន្ត។ ចំណែកសាធារណជនទូទៅត្រូវប្រើមធ្យោបាយធ្វើដំណើរសាធារណៈ ឬប្រើកង់។ ដែលជាការពិត អ្នកធ្វើដំណើរតាមផ្លូវភាគច្រើនជាបុរស នេះក៏ព្រោះតែស្ត្រីភាគច្រើនធ្វើការនៅផ្ទះ និងមើលថែគ្រួសារ។
៥ ហាមមិនឲ្យចាកចេញពីប្រទេស
រាល់ការធ្វើដំណើរទៅក្រៅប្រទេស ត្រូវតែមានការយល់ព្រមពីរដ្ឋាភិបាល ប៉ុន្តែប្រសិនបើយើងស្មោះត្រង់។ ប្រជាពលរដ្ឋទូទៅមិនអាចធ្វើដំណើរចេញពីប្រទេសបានទេ។ មនុស្សជាច្រើនបានបាត់បង់ជីវិត ដោយព្យាយាមរត់គេចខ្លួន។ ចំពោះអ្នកណាដែលត្រូវគេចាប់បានតាមផ្លូវ បុគ្គលនោះនិងសមាជិកគ្រួសារទាំងអស់ ត្រូវទៅជំរុំប្រមូលផ្តុំ ហើយត្រូវបានគេប្រើជាកម្មកររហូតដល់ថ្ងៃស្លាប់។
៦ កុំស្លៀកខោខូវប៊យ
នៅឆ្នាំ ២០២១ លោក Kim Jong Un បានចេញបទប្បញ្ញត្តិនៃការស្លៀកពាក់វប្បធម៌។ តាមរយៈការហាមប្រាមមនុស្សមិនឱ្យស្លៀកខោខូវប៊យតឹង ខោខូវប៊យដែលរហែកចេញម៉ូដ និងការចោះត្រចៀក និងបបូរមាត់។ ព្រោះវាត្រូវបានគេមើលឃើញថាជាសកម្មភាពរបស់មនុស្សនៅក្នុងពិភពមូលធននិយម។
៧ កុំធ្វើការហៅទូរស័ព្ទទៅបរទេស
ការហៅទូរស័ព្ទទៅក្រៅប្រទេសអាចធ្វើឲ្យអ្នកបាត់បង់ជីវិត។ រឿងនេះបានកើតឡើងក្នុងឆ្នាំ ២០០៧ នៅពេលដែលរដ្ឋាភិបាលកូរ៉េខាងជើងបានប្រហារជីវិតថៅកែរោងចក្រនៅចំពោះមុខមនុស្សចំនួន ១៥០,០០០នាក់នៅឯកីឡដ្ឋានកីឡាដោយការបាញ់ប្រហារទៅលើគោលដៅមួយ។ ពីបទឧក្រិដ្ឋនៃការលួចមានទូរស័ព្ទមួយចំនួន ដែលត្រូវបានគេប្រើដើម្បីហៅចេញក្រៅប្រទេស។
៨ កុំជ្រើសរើសអាជីព
ប្រជាជនកូរ៉េខាងជើងមិនមានសិទ្ធិជ្រើសរើសការងាររបស់ពួកគេទេ។ ព្រោះបន្ទាប់ពីរៀនចប់វិទ្យាល័យ ប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមជាមួយកងទ័ព។ បុរសបម្រើក្នុងជួរយោធារយៈពេល១០ឆ្នាំ ចំណែកស្ត្រីបម្រើរហូតដល់អាយុ២៣ឆ្នាំ។ ពួកគេនឹងទទួលបានការងារពេញមួយជីវិតរបស់ពួកគេពីរដ្ឋាភិបាល ដែលមិនអាចចរចាអ្វីទាំងអស់។ អ្នកខ្លះត្រូវបានគេជួលឲ្យធ្វើការក្នុងវិស័យកសិកម្ម ជាកម្មករទូទៅ ជាអ្នកធ្វើចរាចរណ៍ ឬជាគ្រូបង្រៀន ហើយអ្នករាល់គ្នាមានថ្ងៃឈប់សម្រាកមួយថ្ងៃដូចគ្នាគឺថ្ងៃអាទិត្យ។
៩ មិនអាចលេងម៉ូដសក់តាមចិត្តបានទេ
ស្ត្រីកូរ៉េខាងជើងមានម៉ូដសក់ប្រហែល ១៤ ផ្សេងគ្នាសម្រាប់ជ្រើសរើស ប៉ុន្តែស្ត្រីដែលរៀបការហើយត្រូវបង្ខំចិត្តទុកសក់ខ្លី។ សម្រាប់បុរស សក់មិនត្រូវបានអនុញ្ញាតឲ្យវែងជាង ២អ៊ីញ ឬប្រហែល ៥សង់ទីម៉ែត្រទេ ហើយសក់មិនអាចកំណត់ ឬលាបពណ៌បានទេ។ បើអ្នកណាលេងម៉ូដសក់ខុសពីអ្វីដែលរដ្ឋាភិបាលបញ្ជាក់នោះ ប្រៀបបាននឹងពួកគេកំពុងបង្ហាញអាកប្បកិរិយាប្រឆាំងជាតិ។
១០ ត្រូវស្រឡាញ់រដ្ឋាភិបាលដល់ថ្ងៃស្លាប់
ប្រជាជនកូរ៉េខាងជើងទាំងអស់ត្រូវតែស្បថភក្ដីភាព និងគោរពតាមមេដឹកនាំកំពូលបច្ចុប្បន្ន គឺលោក គីម ជុងអ៊ុនអស់មួយជីវិត។ អ្នកណាដែលមិនគោរពមេដឹកនាំ និងគ្រួសារអ្នកដឹកនាំនៅទីសាធារណៈ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ឬស្លាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារមិត្តប្រុសរិះគន់មុខអាក្រក់ តារាម៉ូដែលជប៉ុន ចាយលុយមិនស្ដាយកែសម្ផស្សឲ្យផូរផង់
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


