ជីវិតកម្សាន្ដ
ដោយសារមិត្តប្រុសរិះគន់មុខអាក្រក់ តារាម៉ូដែលជប៉ុន ចាយលុយមិនស្ដាយកែសម្ផស្សឲ្យផូរផង់
Rara តារាម៉ូដែល និងជាអ្នកសរសេរប្លុកសម្រស់ដ៏ល្បីល្បាញនៅប្រទេសជប៉ុន បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរឿងរ៉ាវនៃការចំណាយលុយជាង ១២៧ ០០០ ដុល្លារ ដើម្បីវះកាត់កែសម្ផស្សយ៉ាងទូលំទូលាយនៅក្នុងប្រទេសកូរ៉េ។ មូលហេតុនៃការសម្រេចចិត្តនេះ ផ្តើមចេញពីអតីតមិត្តប្រុសរិះគន់រូបរាង ធ្វើឲ្យនាងឈឺចាប់និងតាំងចិត្តផ្លាស់ប្តូរ។
តារាម៉ូដែលស្រីរូបនេះបានចែករំលែកនៅក្នុង Heraldcorp ថា កាលពី៥ឆ្នាំមុនមិត្តប្រុសរបស់នាងបានបែកបាក់ជាមួយនាងដោយសារតែរូបរាងមិនទាក់ទាញនិងធាត់លើសទម្ងន់។ «ពេលនោះខ្ញុំមិនខ្វល់ពីការមើលថែខ្លួនឯងទាល់តែសោះ។ ដោយសម្រេចចិត្តផ្លាស់ប្តូរខ្លួនឯង នាងបានចាប់ផ្តើមដំណើរផ្លាស់ប្តូរដោយស្រកបាន ៦គីឡូក្រាមក្នុងរយៈពេល៣ សប្តាហ៍ តាមរយៈការតមអាហារ និងសន្សំប្រាក់ដើម្បីធ្វើការវះកាត់កែសម្ផស្សដ៏ធំមួយ។
យ៉ាងណា ដើម្បីសម្រេចបានចំនួនទឹកប្រាក់ច្រើនសន្ធឹកតារាម៉ូដែលជប៉ុនរូបនេះ បានធ្វើការដោយមិនចេះនឿយហត់។ នាងធ្វើការច្រើនលើសកម្រិត ហើយពិបាកដេកដើម្បីសន្សំលុយ។ នាងបាននិយាយថា «ខ្ញុំមិនបានញ៉ាំ ឬគេងច្រើនថ្ងៃដើម្បីសន្សំលុយ។ ដោយមិនធ្លាប់ជិះយន្តហោះ ឬចេះភាសាផ្សេងក្រៅពីភាសាជប៉ុន។ ក្រោយសន្សំលុយបានគួរសមនាងបានសម្រេចទៅប្រទេសកូរ៉េតែម្នាក់ឯង ដើម្បីធ្វើការវះកាត់ដើម្បីកែទម្រង់មុខ និងដងខ្លួនទាំងស្រុង។ នាងបានទទួលការវះកាត់ជាច្រើនពីការកាត់ចង្កា កែទម្រង់មុខ រហូតដល់ការវះកាត់កែសម្ផស្សពេញមួយតួខ្លួនតែម្ដង។
ក្រោយត្រឡប់ទៅប្រទេសជប៉ុនវិញជាមួយរូបរាងថ្មី Rara បានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន។ បច្ចុប្បន្ននាងក៏ជាអ្នកសរសេរប្លុកកែសម្ផស្សដ៏ល្បីមួយរូបដែលមានអ្នកតាមដានលើបណ្ដាញសង្គមជាង៥លាននាក់។ ទោះជាយ៉ាងណា ការសម្រេចចិត្តរបស់នាងក្នុងការវះកាត់កែសម្ផស្សមិនមែនគ្មានភាពចម្រូងចម្រាសនោះទេ។ ក្រៅពីសរសើរពីសម្រស់ថ្មីរបស់នាង មហាជនជាច្រើនជឿថា Rara ផ្លាស់ប្តូររូបរាងព្រោះតែរងការរិះគន់ពីអ្នកផ្សេងមិនសមសោះ។ មតិខ្លះនិយាយថា អ្នកគួរតែធ្វើការវះកាត់កែសម្ផស្សតែនៅពេលដែលអ្នកពិតជាត្រូវការ និងចង់បាន ហើយមិនគួរពឹងផ្អែកលើមតិរបស់អ្នកខាងក្រៅពេកនោះទេ។

យ៉ាងណាក៏ដោយ Rara បានឆ្លើយតបនឹងមតិចម្រុះទាំងនេះយ៉ាងម៉ឺងម៉ាត់ថា៖ «រស់នៅតាមរបៀបដែលអ្នកចង់បាន ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ស្អប់ខ្ពើមនឹងការពិត ត្រូវមានការសម្រេចចិត្ត និងប្រឹងប្រែងធ្វើការកែប្រែអ្វីទាំងអស់ បើមិនដូច្នេះទេ អ្នកនឹងនៅតែឈរកន្លែងដដែល»។
តារាបង្ហាញម៉ូដ និងជាអ្នកសរសេរប្លុកសម្រស់ដ៏ល្បីរូបនេះបានសារភាពទៀតថា នាងធ្លាប់មានអារម្មណ៍អសន្តិសុខចំពោះរូបរាងរបស់ខ្លួន ប៉ុន្តែឥឡូវនេះនាងកាន់តែមានទំនុកចិត្តជាងមុន បន្ទាប់ពីដំណើរផ្លាស់ប្ដូរដ៏លំបាក។ នាងថែមទាំងបញ្ជាក់ថា ការផ្លាស់ប្តូររូបរាងមិនចាំបាច់សម្រាប់អ្នកណាម្នាក់ឡើយ។ ប្រសិនបើអ្នកមិនចង់ ប៉ុន្តែប្រសិនបើអ្នកតាំងចិត្ត និងព្យាយាមឲ្យអស់ពីសមត្ថភាព នោះរឿងល្អនឹងកើតឡើង។
យ៉ាងណាមិញ ដោយសារការតាំងចិត្ត និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់ Rara បានប្រែក្លាយការរិះគន់អវិជ្ជមានទៅជាការលើកទឹកចិត្តដើម្បីផ្លាស់ប្តូរ និងកែលម្អជីវិតរបស់នាង។ ការវះកាត់កែសម្ផស្សនេះ មិនត្រឹមតែជួយឲ្យនាងកាន់តែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងផ្តល់ទំនុកចិត្ត និងជោគជ័យក្នុងអាជីពជាអ្នកសរសេរប្លុកសម្រស់របស់នាងទៀតផង។ បច្ចុប្បន្ននេះ នាងមិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រប៉ុណ្ណោះទេ ថែមទាំងជំរុញទឹកចិត្តមនុស្សជាច្រើនជាមួយនឹងការប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរខ្លួនឯងផងដែរ។
ជាមួយនឹងរូបរាងថ្មី ភាពជឿជាក់ និងជំនាញសម្រស់ Rara កំពុងតែបន្តធ្វើឲ្យនាងលេចធ្លោនៅក្នុងសហគមន៍អនឡាញ និងត្រូវបានមនុស្សជាច្រើនកោតសរសើរ។ ដំណើរផ្លាស់ប្តូរដ៏ឧស្សាហ៍ព្យាយាមរបស់នាង គឺជាសក្ខីភាពច្បាស់លាស់មួយចំពោះថាមពលនៃការតាំងចិត្ត និងការខិតខំប្រឹងប្រែងក្នុងជីវិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋីឌូបៃចាយលុយ ៥០ លានដុល្លារទិញកោះដាច់តែឯង កុំឲ្យគេមើលប្រពន្ធស្លៀកប៊ីគីនី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


