ព័ត៌មានអន្ដរជាតិ
មនុស្សជាង១លាននាក់រងផលប៉ះពាល់ដោយទឹកជំនន់នៅស៊ូដង់ខាងត្បូង
ទឹកជំនន់ដ៏បំផ្លិចបំផ្លាញដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារផ្នែកជាច្រើននៃប្រទេសស៊ូដង់ខាងត្បូងប៉ះពាល់ដល់មនុស្សជាង ១លាននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២០ខែតុលានេះ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងការអាប់ដេត ចេញផ្សាយនៅទីក្រុងJuba រដ្ឋធានីនៃប្រទេសស៊ូដង់ខាងត្បូង ថា ទឹកជំនន់បានធ្វើឱ្យមនុស្សជាង ២៧ម៉ឺននាក់ផ្លាស់ទីលំនៅនៅក្នុងស្រុកចំនួន៤២នៃស្រុកសរុបចំនួន ៧៨ទូទាំងប្រទេស។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ៤០ភាគរយនៃចំនួនប្រជាជនដែលរងផលប៉ះពាល់គឺមកពីភាគខាងជើងតំបន់ Bahr el Ghazal និងរដ្ឋ Unity ខណៈអង្គការសហប្រជាជាតិបានព្យាករណ៍ថាទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកអាចប៉ះពាល់ដល់មនុស្សរហូតដល់ ៣.៣ លាននាក់នៅចន្លោះខែកញ្ញាដល់ខែធ្នូ។ លើសពីនេះភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បានធ្វើឱ្យផ្លូវផ្គត់ផ្គង់សំខាន់ៗចំនួន ១៥ ត្រូវបានកាត់ផ្ដាច់ដែលធ្វើឲ្យការផ្គត់ផ្គង់ជំនួយកាន់តែពិបាកទៅដល់តំបន់តែរងគ្រោះ។

ប្រទេសស៊ូដង់ខាងត្បូងកំពុងប្រឈមមុខនឹងទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការព្យាករណ៍ព្យាករណ៍ពីទឹកភ្លៀងលើសពីមធ្យមភាគ ទឹកទន្លេហូរចេញពីប្រទេសអ៊ូហ្គង់ដា និងទឹកជំនន់ដែលអាចបំបែកកំណត់ត្រាមិនធ្លាប់មានបាន។ ជាមួយគ្នានេះប្រទេសនេះក៍គឺជាចំណុចក្តៅនៃភាពអត់ឃ្លានក្នុងចំណោមប្រទេសចំនួន ១៨ នៅទូទាំងពិភពលោក ដែលបញ្ហាសន្តិសុខស្បៀងកាន់តែយ៉ាប់យ៉ឺន នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


