ព័ត៌មានអន្ដរជាតិ
យន្តហោះដឹកកម្មករប្រេងធ្លាក់នៅស៊ូដង់ខាងត្បូង សម្លាប់មនុស្ស២០នាក់ និងរស់ម្នាក់
មានមនុស្សតែម្នាក់ប៉ុណ្ណោះដែលបានរួចជីវិតពីហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសស៊ូដង់ខាងត្បូង ដែលបានសម្លាប់កម្មករប្រេងចំនួន២០នាក់ដែលនៅលើយន្តហោះនោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៣០ខែមករានេះ។

រដ្ឋមន្ត្រីថាមពល លោក Puot Kang Chol បាននិយាយថា យន្តហោះនេះបានហោះហើរចេញដំណើរទៅកាន់រដ្ឋធានី Juba រួចបានធ្លាក់រយៈពេលបីនាទី បន្ទាប់ពីហោះឡើងក្បែរតំបន់ប្រេងក្នុងតំបន់ Unity State កាលពីព្រឹកថ្ងៃពុធ។
ក្នុងចំណោមជនរងគ្រោះមានជនបរទេស៥នាក់ គឺជនជាតិចិន២នាក់ ឥណ្ឌាម្នាក់ និងអ្នកបើកយន្តហោះអ៊ូហ្គង់ដា២នាក់ ។ ជនរងគ្រោះ១៥នាក់ផ្សេងទៀត សុទ្ធតែជាជនជាតិស៊ូដង់ខាងត្បូង។ មូលហេតុនៃការធ្លាក់យន្តហោះនេះមិនត្រូវបានរកឃើញនៅឡើយនោះទេ ប៉ុន្តែសមត្ថកិច្ចបាននិយាយថា ពួកគេកំពុងស៊ើបអង្កេត។
អ្នកដែលស្លាប់សុទ្ធតែជាបុរសកម្មករប្រេងដែលធ្វើការឱ្យក្រុមហ៊ុន Greater Pioneer Company (GPOC) ហើយយន្តហោះនេះដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Light Air Services។ GPOC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលរួមមានក្រុមហ៊ុនប្រេងរបស់រដ្ឋមកពីប្រទេសឥណ្ឌា ចិន ម៉ាឡេស៊ី និងស៊ូដង់ខាងត្បូង។ ក្រុមហ៊ុននេះក៏មានបេសកកម្មរុករកជាប្រចាំ។
គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ស៊ូដង់ខាងត្បូងមិនមានការអភិវឌ្ឍល្អនោះទេ ហើយប្រទេសនេះមានកំណត់ត្រាសុវត្ថិភាពមិនល្អដែរ។ ឧបទ្ទវហេតុផ្លូវអាកាសគឺជារឿងធម្មតា ហើយជារឿយៗត្រូវបានស្តីបន្ទោសលើការផ្ទុកលើសទម្ងន់នៃយន្តហោះ ឬលក្ខខណ្ឌអាកាសធាតុ។
កាលពីឆ្នាំ ២០២១ មនុស្សចំនួន ៥ នាក់បានស្លាប់ បន្ទាប់ពីយន្តហោះដឹកទំនិញដែលផ្ទុកប្រេងសម្រាប់កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិបានធ្លាក់នៅជិតរដ្ឋធានី Juba៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


