Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​ជម្លៀស​មនុស្ស​រាប់​សែន​នាក់ និង​បិទ​សាលារៀន ខណៈ​ព្យុះ​ត្រូពិច​ជិត​មក​ដល់

បានផុស

នៅ

អាជ្ញាធរឥណ្ឌាបានប្រកាស​បិទសាលារៀន ជម្លៀសមនុស្សរាប់សែននាក់ និងលុបចោលជើងរថភ្លើងនៅក្នុងផ្នែកខ្លះនៃប្រទេស ខណៈដែលក្រុមជួយសង្គ្រោះបានត្រៀមលក្ខណៈ ទប់ទល់នឹងព្យុះត្រូពិច​ដែលបក់បោកនៅឈូងសមុទ្រ Bengal។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី២៥ខែតុលានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះត្រូពិច Dana ត្រូវបានគេរំពឹងថា នឹងវិវត្តិលឿនខ្លាំង ដោយនាំមកនូវខ្យល់បក់ពី​១០០-១១០គីឡូម៉ែត្រក្នុងមួយម៉ោង និង​កម្លាំងខ្យល់បក់រហូតដល់​១២០​គីឡូម៉ែត្រក្នុងមួយម៉ោង ហើយ​បានឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសឥណ្ឌា នៅព្រឹកថ្ងៃសុក្រនេះ។ បើយោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា។

ព្យុះនេះនឹងប៉ះពាល់ដល់ផ្នែកភាគច្រើននៃរដ្ឋ Odisha ភាគខាងកើត ដែលជុំរុញឲ្យអាជ្ញាធរ បានបិទសាលារៀន លុប​ចោល​រថភ្លើងជាង ២០០ជើង ផ្អាកជើងហោះហើរ និងព្រមានអ្នកនេសាទកុំឱ្យចេញទៅសមុទ្រ។

យោងតាមមន្ដ្រីនៅ Odisha លោក Mohan Charan Majhi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Press Trust of India ថា មនុស្សប្រហែល ៣០០០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ងាយរងគ្រោះ ខណៈអ្នកស្រុកចំនួន៣​ទំនងជា​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។​ អាជ្ញាធរ​គ្រោង​ជម្លៀស​មនុស្ស​ជាង​១​លាន​នាក់​ចេញពី​ស្រុក​ចំនួន​១៤​បន្ថែមទៀត។

ក្រុមជំនួយ និងក្រុមសង្គ្រោះជាច្រើនក៏ត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋ ដែលងាយនឹងកើតមានព្យុះស៊ីក្លូន និងខ្យល់ព្យុះខ្លាំងផងដែរដោយរដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញលេញ​ដើម្បី​ឆ្លើយតបនឹង​ស្ថានការណ៍នេះ។

(រូបភាព៖ AP)

គួរបញ្ជាក់ថាឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា ងាយនឹងកើតមានព្យុះស៊ីក្លូនជាយូរមកហើយ ប៉ុន្តែចំនួនព្យុះខ្លាំងកំពុងកើនឡើងនៅតាមឆ្នេរសមុទ្ររបស់ប្រទេសនេះបន្ថែមទៀត។ កាលពីឆ្នាំមុនគឺជារដូវព្យុះស៊ីក្លូនដ៏សាហាវបំផុតរបស់ប្រទេសឥណ្ឌាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានសម្លាប់មនុស្សចំនួន ៥២៣ នាក់ និងបានធ្វើឱ្យខាតបង់ទឹកប្រមាណ២.៥ពាន់លានដុល្លារ។

ស្របពេលជាមួយគ្នានេះអ្នក​វិទ្យាសាស្ត្រ​អាកាសធាតុ​​ថា ព្យុះ​ខ្លាំង​កំពុង​កើត​មាន​ញឹកញាប់​នៅ​អាស៊ី​ខាង​ត្បូង ខណៈការឡើងកំដៅផែនដីដែលជំរុញដោយឧស្ម័នកំដៅភពផែនដីបានធ្វើឱ្យពួកវាកាន់តែធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនបាន៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម