ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សងសឹកអ៊ីរ៉ង់ ហើយ!
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសៅរ៍ទី២៦ខែតុលាឆ្នាំ២០២៤ ពេលនេះ ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារសងសឹកអ៊ីរ៉ង់ហើយ ដោយផ្តោតសំខាន់ទៅលើគោលដៅយោធារបស់ទីក្រុងតេហេរ៉ង់។

កងកម្លាំងការពារអ៊ីស្រាអែល «IDF» ប្រកាសថា ការបាញ់មីស៊ីលនេះគឺដើម្បីឆ្លើយតបអ៊ីរ៉ង់ ដែលបាននិងកំពុងចូលដៃវាយប្រហារដោយឥតឈប់ឈរលើអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក។ ដូចប្រទេសអធិបតេយ្យដទៃទៀតក្នុងពិភពលោកដែរ រដ្ឋអ៊ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចក្នុងការឆ្លើយតប»។ ទន្ទឹមនោះ IDF ក៏បញ្ជាក់ដែរថា ខ្លួនត្រៀមរួចជាស្រេចអស់ហើយ ដើម្បីទទួលការឆ្លើយតប។
ការផ្ទុះដ៏ខ្លាំងជាង១០លើក ត្រូវបានឮនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែភ្លាមៗ គេមិនទាន់ដឹងច្បាស់ឡើយថាតើអ៊ីស្រាអែល វាយប្រហារនៅទីតាំងណាខ្លះ។

ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តអ៊ីស្រាអែល បានចេញមុខបញ្ជាក់ភ្លាមៗថា ខ្លួនមិនមានជាប់ពាក់ព័ន្ធអ្វីសោះឡើយក្នុងការសងសឹកនេះ។
លោក Sean Savett អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានចេញសេចក្តីថ្លែងការណ៍មួយថា «យើងយល់ថា អ៊ីស្រាអែលកំពុងវាយប្រហារប្រឆាំងគោលដៅយោធាក្នុងប្រទេសអ៊ីរ៉ង់ គ្រាន់ដើម្បីការពារខ្លួននិងឆ្លើយតបទៅការបាញ់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ប្រឆាំងលើអ៊ីស្រាអែលកាលពីថ្ងៃទី១ខែតុលាប៉ុណ្ណោះ។ យើងនឹងសាកសួររដ្ឋាភិបាលអ៊ីស្រាអែល សម្រាប់ព័ត៌មានបន្ថែមស្តីពីប្រតិបត្តិការរបស់ពួកគេ»។

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី១ខែតុលា អ៊ីរ៉ង់បានបាញ់មីស៊ីលប្រហែល២០០គ្រាប់ ស្រោចលើអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស Ismail Haniyeh, មេដឹកនាំក្រុមហេសបូឡា Hassan Nasrallah និងមេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ Abbas Nilforoushan ហើយនោះគឺជាលើកទីពីរ ដែលអ៊ីរ៉ង់វាយប្រហារដោយផ្ទាល់លើទឹកដីអ៊ីស្រាអែល ក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីការបាញ់មីស៊ីលរាប់រយគ្រាប់និងដ្រូនរាប់រយគ្រឿងកាលពីខែមេសា។
ក្រោយមកអ៊ីស្រាអែលក៏គំរាមវិញ ដោយរដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានព្រមានថា ការសងសឹករបស់ទីក្រុង Tel Aviv ទៅលើអ៊ីរ៉ង់ នឹងកាចសាហាវ ហើយធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ព្រមានថា គ្រប់គ្នាភ្ញាក់ផ្អើលមិនខាន ពេលឃើញការសងសឹករបស់ខ្លួន លើអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


