ព័ត៌មានអន្ដរជាតិ
មនុស្សរបួសជាង ១៥០នាក់ ព្រោះផ្ទុះគ្រាប់កាំជ្រួចនៅឥណ្ឌា
មនុស្សជិត១០០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមាន៨នាក់រងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍ផ្ទុះកាំជ្រួចនៅព្រះវិហារមួយកន្លែងក្នុងប្រទេសឥណ្ឌា កាលពីយប់ថ្ងៃទី២៨ខែតុលាឆ្នាំ២០២៤។ ក្នុងហេតុការណ៍នេះ ប៉ូលិសឥណ្ឌា នៅព្រឹកថ្ងៃអង្គារបានឃាត់មនុស្សចំនួន ២នាក់ដែលជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុដ៏អាក្រក់នេះ។

មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាមើលកាំជ្រួចនៅជុំវិញប្រាសាទហិណ្ឌូនៅតំបន់ Nileshwaram ក្នុងរដ្ឋ Kerala កាលពីល្ងាចថ្ងៃចន្ទ។ បន្ទាប់មក ពីខាងក្នុងអគារមួយស្រាប់តែឮសំឡេងប្រេះស្រាំ មុនពេលដែលដុំភ្លើងដ៏ខ្លាំងបានឆេះឡើងខ្ពស់ទៅលើមេឃ។
មេប៉ូលីសក្នុងតំបន់ លោក Shilpa Dyavaiah បានប្រាប់ថា៖ «មនុស្សប្រហែល ៨នាក់គឺធ្ងន់ធ្ងរ ហើយប្រហែល ១៥៤នាក់ត្រូវបានរាយការណ៍ថាបានរងរបួស ក្នុងចំណោមនោះមនុស្ស ៩៧នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ»។ លោក Dyavaiah បានបន្តថា៖ «ពួកគេបានអុជកាំជ្រួចនៅជិតកន្លែងដែលពួកគេបានរក្សាទុកគ្រាប់រំសេវ»។
សារព័ត៌មានឥណ្ឌារាយការណ៍ថា អគ្គិភ័យនេះបណ្តាលឲ្យរលាកមុខ និងដៃរបស់អ្នកដែលស្ថិតនៅក្នុងក្រុមមនុស្សដ៏ច្រើនណែនតាន់តាប់។
លោក K Inbasekhar មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ បានប្រាប់ថា គ្មានការអនុញ្ញាតណាមួយត្រូវបានផ្តល់សម្រាប់ព្រឹត្តិការណ៍បាញ់កាំជ្រួចនោះទេ។
កាសែត Hindu បានចុះផ្សាយថា ប្រធាន និងលេខាព្រះវិហារត្រូវបានចាប់ខ្លួនទៅឃុំឃាំង។
ការប្រមូលផ្តុំសាសនានៅក្នុងប្រទេសឥណ្ឌា ឧស្សាហ៍កើតមានឧបទ្ទវហេតុអាក្រក់ដ៏សាហាវជាច្រើនករណី ដែលបង្កឡើងដោយកត្តាសុវត្ថិភាព និងការគ្រប់គ្រងក្រុមមនុស្សមិនបានល្អ។
ក្នុងឆ្នាំ២០១៦ មនុស្សយ៉ាងហោចណាស់ ១១២នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះដ៏ធំមួយដែលបណ្តាលមកពីការបាញ់កាំជ្រួចនៅព្រះវិហារដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់សាសនាហិណ្ឌូ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


