ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ អាចវាយអ៊ីស្រាអែល មុនបោះឆ្នោតអាមេរិក
ចារកម្មអ៊ីស្រាអែលបានទម្លាយថា ប្រទេសអ៊ីរ៉ង់ អាចបើកការវាយប្រហារលើខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ពោលគឺមិនហួសការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃ៥វិច្ឆិកាទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន WION នៅថ្ងៃសុក្រទី១ខែវិច្ឆិកាឆ្នាំ២០២៤។

ប្រភពខាងលើហ៊ានអះអាងថា អ៊ីរ៉ង់ នឹងយកទឹកដីប្រទេសអ៊ីរ៉ាក់ ជាចំណុចបើកការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលច្រើនគ្រាប់។ ទោះបីជាយ៉ាងណាក៏ដោយ ចារកម្មអ៊ីស្រាអែល មិនផ្តល់ព័ត៌មានលម្អិតឲ្យលើសនេះ នោះទេ។
ការព្រមាននេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់ប្ដេជ្ញាថា ខ្លួននឹងវាយបក ហើយការឆ្លើយតបនឹងខ្លាំងក្លា រហូតធ្វើឲ្យអ៊ីស្រាអែលមានវិប្បដិសារី ថែមទៀតផង។

សម្តីនេះគឺចេញពីមាត់លោក Mohammad Mohammadi Golpayegani ដែលជាជំនួយការជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ក្រោយអ៊ីស្រាអែល បើកការវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដើម្បីសងសឹកចំពោះការបាញ់មីស៊ីលប្រមាណ២០០គ្រាប់របស់ទីក្រុងតេហេរ៉ង់ ចូលទឹកដីអ៊ីស្រាអែលនៅថ្ងៃទី១ខែតុលា។
លោក Golpayegani បានប្រាប់ទីភ្នាក់ងារព័ត៌មានក្នុងស្រុក Tasnim ថា «សកម្មភាពថ្មីៗពីរបបអ៊ីស្រាអែលនៅក្នុងការវាយប្រហារផ្នែកខ្លះនៃប្រទេសរបស់យើង គឺជាចំណាត់ការបង្កគ្រោះថ្នាក់ ហើយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបដ៏សាហាវ និងធ្វើឲ្យមានវិប្បដិសារី»។

សូមបញ្ជាក់ជាថ្មី ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល កងកម្លាំងអ៊ីរ៉ង់ និយាយថា យោធារបស់ខ្លួនចំនួន ៤នាក់ និងជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ ហើយមានការខូចខាតខ្លះទៅលើប្រព័ន្ធរ៉ាដាក្នុងប្រទេសចំនួន២ទៅ៣កន្លែងប៉ុណ្ណោះ ខណៈខាងភាគីអ៊ីស្រាអែលវិញ បានប្រាប់ថា ខ្លួនបានវាយប្រហារចំគោលដៅយោធា និងរោងចក្រផលិតមីស៊ីលរបស់អ៊ីរ៉ង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ ព្រមានវាយបកយ៉ាងចាស់ដៃ និងធ្វើឲ្យអ៊ីស្រាអែលមានវិប្បដិសារី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


