ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ រុស្ស៊ីសម្ដែងការព្រួយបារម្ភអំពីស្ថានភាពហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា
មន្រ្តីរដ្ឋាភិបាលម្នាក់បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ីបានចាត់ទុកស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាថា “គួរឲ្យព្រួយបារម្ភ” និងកំពុងតាមដានយ៉ាងដិតដល់ ។

អ្នកនាំពាក្យនៃវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូថា របាយការណ៍អំពីការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួសក្នុងចំណោមជនស៊ីវិលគឺមានការព្រួយបារម្ភជាពិសេស ។
លោកបាននិយាយថា “យើងកំពុងវាយតម្លៃស្ថានការណ៍គួរឲ្យភ័យខ្លាច ហើយយើងមានការព្រួយបារម្ភអំពីព័ត៌មានដែលបានមកពីទីនោះអំពីការកើនឡើងនៃចំនួនជនស៊ីវិលដែលស្លាប់ និងរងរបួស ។ នេះជាបញ្ហាគួរ ឲ្យ បារម្ភសម្រាប់យើង។ នេះជាបញ្ហាគួរឲ្យព្រួយបារម្ភសម្រាប់យើង ។ យើងកំពុងតាមដានយ៉ាងដិតដល់នូវអ្វីដែលកំពុងកើតឡើងនៅទីនោះ” ។

លោក Peskov បាននិយាយថា អាជ្ញាធររុស្ស៊ីក៏កំពុងថ្លឹងថ្លែងលទ្ធភាពនៃការផ្អាកកិច្ចសហប្រតិបត្តិការយោធាជាមួយមីយ៉ាន់ម៉ាផងដែរ ។
យោធាបានសម្លាប់មនុស្សយ៉ាងតិចណាស់ចំនួន ៧០ នាក់ និងបានចាប់ឃុំខ្លួនមនុស្សជាង ២,០០០ នាក់ក្នុងពេលមានបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។

មេដឹកនាំនយោបាយកំពូលៗរួមទាំងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី Win Myint ក៏ស្ថិតក្នុងការឃុំឃាំងរបស់យោធាផងដែរ ។
អង្គការពិភពលោករួមទាំងអង្គការសហប្រជាជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សារបស់យោធា និងសម្តែងការព្រួយបារម្ភចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ សម្ពាធស្ទើរគ្រប់ច្រក ពេលនេះ ADB ផ្អាកមូលនិធិអភិវឌ្ឍនៅមីយ៉ាន់ម៉ា
ចុចអាន ៖ UN ៖ យោធាមីយ៉ាន់ម៉ាកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


