ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន៖ រុស្ស៊ី ទទួលបានមីស៊ីលប៉ាលិស្ទិករយៈចម្ងាយខ្លី១០០គ្រាប់ពីកូរ៉េខាងជើង
ទីភ្នាក់ងារចារកម្មយោធារបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងបានផ្តល់មីស៊ីលប៉ាលិស្ទិកប្រហែល ១០០គ្រាប់ដល់រុស្ស៊ី ហើយថែមទាំងបានបញ្ជូនបុគ្គលិកយោធារបស់ខ្លួន ដើម្បីជួយប្រតិបត្តិការ និងថែទាំគ្រាប់មីស៊ីលទាំងនោះផងដែរ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា មីស៊ីលដែលកូរ៉េខាងជើងផ្គត់ផ្គង់ ជាប្រភេទមីស៊ីលរយៈចម្ងាយខ្លី KN-23 និង KN-24 ហើយមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
អាជ្ញាធរអ៊ុយក្រែន បានបញ្ជាក់ថា រុស្ស៊ីបានប្រើមីស៊ីលទាំងនោះក្នុងការវាយប្រហារលើអ៊ុយក្រែន តាំងពីចុងឆ្នាំ២០២៣មកម៉្លេះ។
ឈ្មោះមីស៊ីលទាំងនោះ ត្រូវកូរ៉េខាងជើងឲ្យឈ្មោះផ្លូវការថា Hwasong-11Ga និង Hwasong-11Na។ បើតាមទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន នៅក្នុងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ត្រូវគេរកឃើញថាមានគ្រឿងបង្គំបរទេសជាច្រើន ដែលមកពីប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងស្វីស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


