ព័ត៌មានអន្ដរជាតិ
ក្រោយរុស្ស៊ីព្រមាន កូរ៉េខាងត្បូងស្វាគមន៍រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rusterm Umerov និងគណៈប្រតីភូរបស់លោក បានទៅដល់់ទីក្រុងសេអ៊ូលនៃសាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីពិភាក្សាជំនួយយោធាសម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងក្នុងមួយរយៈចុងក្រោយនេះបានបង្ហាញបំណងបញ្ជូនជំនួយសព្វាវុធដល់អ៊ុយក្រែន បន្ទាប់ពីបងប្អូនសត្រូវ កូរ៉េខាងជើងបញ្ជូនកងកម្លាំងយោធាប្រមាណ១០០០០នាក់ទៅជួយរុស្ស៊ី។

សេចក្តីរាយការណ៍ របស់សារព័ត៌មានអ៊ុយក្រែន Kyiv Post បានឲ្យដឹងថា គណៈប្រតិភអ៊ុយក្រែនគ្រោងជួបពិភាក្សាជាមួយ ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង លោក Shin Won-sikនិង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដើម្បីពិភាក្សាសំណើរជាតិស្តែង របស់អ៊ុយក្រែន រួមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស និងប្រព័ន្ធកាំភ្លើងផ្លោង។
កាល៣ថ្ងៃមុន អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko បានចេញការព្រមានដល់កូរ៉េខាងត្បូងប្រឆាំងនឹងការផ្គត់ផ្គង់ជំនួយដ៍សាហាវដល់អ៊ុយក្រែនដោយនិយាយថា វិធានការនេះនឹង “បំផ្លាញទំនាក់ទំនង” រវាងប្រទេសទាំងពីរយ៉ាងពេញលេញ។
លោក Rudenko បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS កាលពីថ្ងៃអាទិត្យថា៖«ទីក្រុងសេអ៊ូលត្រូវតែដឹងថា ការប្រើប្រាស់អាវុធរបស់កូរ៉េខាងត្បូងដែលអាចសម្លាប់ពលរដ្ឋរុស្ស៊ីបាននឹងបំផ្លាញទំនាក់ទំនងរវាងប្រទេសរបស់យើងទាំងស្រុង។ ប្រាកដណាស់ យើងនឹងឆ្លើយតបតាមគ្រប់មធ្យោបាយដែលយើងយល់ថាចាំបាច់។ វាមិនទំនងថា វានឹងពង្រឹងសន្តិសុខនៃសាធារណរដ្ឋកូរ៉េខ្លួនឯងនោះទេ»។
ធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ម៉ាក Shahed ៥០០គ្រឿងក្នុងសប្តាហ៍កន្លងទៅដើម្បីបាញ់ទៅលើទឹកដីអ៊ុយក្រែន។ ដូ្រន Shahed ត្រូវបានផ្តល់ដោយប្រទេសអ៊ីរ៉ង់សម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ លើសពីនេះ រុស្ស៊ីបានបង្កើតរោងចក្រចំនួន២ ដើម្បីផលិតដ្រូនប្រភេទនេះសម្រាប់សង្គ្រាម។
មិនត្រឹមទទួលបានការផ្គត់ផ្គង់សម្ភារៈយោធាពីសម្ព័ន្ធមិត្តអ៊ីរ៉ង់នោះទេ រុស្ស៊ីក៏ទទួលបានការផ្គត់ផ្គង់យោធាពីកូរ៉េខាងជើរប្រមាណ១០០០០នាក់សម្រាប់សង្គ្រាមនៅអ៊ុយក្រែនផងដែរ។ កាលពីថ្ងៃចន្ទនោះដែរ មេដឹកនាំអ៊ុយក្រែនបានអះអាងថា យោធាអ៊ុយក្រែន បានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយរបស់អង់គ្លេសបាញ់លើមូលដ្ឋានយោធានៅក្នុងប្រទេសរុស្ស៊ីដោយសម្លាប់ទាហានកូរ៉េខាងជើងប្រមាណ៥០០នាក់ និងមេបញ្ជាការរុស្ស៊ីផងដែរ។
ព័ត៌មានពីភាគីរុស្ស៊ីវិញ បង្ហាញថា យោធារុស្ស៊ី បានដណ្តើមកាន់កាប់ភូមិមួយចំនួននៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលប្រយុទ្ធចុងក្រោយនេះ៕
ដោយ រ៉ាន់ រើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


