ព័ត៌មានអន្ដរជាតិ
UN ផ្អាកដឹកជំនួយចូលតំបន់ហ្គាហ្សា ព្រោះបញ្ហាសុវត្ថិភាព
ការដឹកជំនួយតាមរយៈច្រក Kerem Shalom រវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សា របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ត្រូវបានផ្អាក ដោយសារតែការភ័យខ្លាចអំពីបញ្ហាសុវត្ថិភាព។ នេះបើយោងតាមលោក Philippe Lazzarini ប្រធាន UNRWA កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២៤។

លោក Lazzarini បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា ផ្លូវមួយខ្សែនេះមិនមានសុវត្ថិភាពរយៈពេលជាច្រើនខែមកហើយ ហើយកាលពីថ្ងៃទី១៦ខែវិច្ឆិកាកន្លងទៅ ក្បួនរថយន្តដឹកជំនួយត្រូវបានគេប្លន់ដោយក្រុមប្រដាប់អាវុធ។ លោកបន្តថា៖ «កាលពីម្សិលមិញ យើងព្យាយាមដឹកជំនួយតាមរថយន្តពីរបីគ្រឿងនៅលើផ្លូវដដែលនេះ។ ពួកវាសុទ្ធតែត្រូវគេលួចអស់»។
ប្រធាន UNRWA បានព្រមានថា បញ្ហាភាពស្រេកឃ្លានកាន់តែអាក្រក់ឡើងៗនៅតំបន់ហ្គាហ្សា ព្រោះប្រតិបត្តិការជំនួយមនុស្សធម៌ជួបប្រទះនឹងបញ្ហាលំបាក។
អង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃសុក្រថា តំបន់ហ្គាហ្សាបានធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ ជាមួយនឹងការកើនឡើងនៃភាពស្រេកឃ្លាន ការលួចបន្លំ និងការចាប់រំលោភនៅក្នុងជុំរុំភៀសខ្លួន ខណៈដែលសណ្តាប់ធ្នាប់សាធារណៈធ្លាក់ចុះ។
ទីភ្នាក់ងារក្រសួងការពារជាតិអ៊ីស្រាអែលទទួលខុសត្រូវលើកិច្ចការស៊ីវិលនៅក្នុងទឹកដីប៉ាឡេស្ទីន បានឲ្យដឹងថា កាលពីខែវិច្ឆិកា មានតែ៧%ប៉ុណ្ណោះនៃជំនួយរបស់ UNRWA ដែលអាចចូលទៅដល់តំបន់តំបន់ហ្គាហ្សាស្ទ្រីប៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


