ព័ត៌មានអន្ដរជាតិ
ថៃ បើកដៃឲ្យជនពិការនិងអ្នកក្រីក្រ ប្រើអ៊ីនធឺណិត ឥតគិតថ្លៃ ៦ខែ
ប្រទេសថៃ បានប្រកាសពីគម្រោងផ្តល់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃរយៈពេល៦ខែ ដល់អ្នកក្រីក្រនិងជនពិការ ខណៈគម្រោងនេះនឹងចាប់ផ្តើមពីខែកុម្ភៈឆ្នាំ២០២៥ទៅ។

តាមការចុះផ្សាយរបស់ Thai PBS នៅថ្ងៃសុក្រទី៦ខែធ្នូឆ្នាំ២០២៤, អ្នកដែលត្រូវទទួលបន្ទុកគ្រប់គ្រងគម្រោងនេះគឺគណៈកម្មាធិការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ (NBTC) និងនាយកដ្ឋានលើកកម្ពស់ និងអភិវឌ្ឍន៍គុណភាពជីវិតជនពិការ។
NBTC នឹងចែកស៊ីមកាតចំនួន១.១លានស៊ីមដល់ជនពិការ និងអ្នកក្រីក្រ ប៉ុន្តែក្នុងស៊ីមនោះមានល្បឿនអ៊ីធឺណិតត្រឹម ២.០មេហ្គាបៃប៉ុណ្ណោះ។
ជុំវិញគម្រោងនេះ លោក Torpong Selanon ស្នងការ NBTC និយាយថា កញ្ចប់អ៊ីនធឺណិតឥតគិតថ្លៃ គឺជាកាដូដល់ជនពិការនិងអ្នកកាន់ប័ណ្ណសុខុមាលភាពរដ្ឋ ដែលបច្ចុប្បន្នមិនអាចមានលទ្ធភាពប្រើប្រាស់អ៊ីនធើណិតបានទេ។
គម្រោងនេះនឹងឈប់ទទួលពាក្យចុះឈ្មោះត្រឹមបំណាច់ខែធ្នូ ហើយការចែកចាយស៊ីមកាតនឹងចាប់ផ្តើមក្នុងខែមករា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រសួងប្រៃសណីយ៍ ណែនាំឱ្យបញ្ឈប់ផ្ដល់សេវាអ៊ីនធឺណិត ដោយគ្មានអាជ្ញាបណ្ណ
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


