ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានហ៊ានប្រើគ្រប់មធ្យោបាយ នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ត្រូវស្វែងយល់ឲ្យច្បាស់លាស់ អំពីការប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ក្រុងមូស្គូ នៅក្នុងសង្គ្រាមកាលពីពេលថ្មីៗកន្លងទៅ ហើយព្រមានថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់ «គ្រប់មធ្យោបាយទាំងអស់» ដើម្បីការពារខ្លួន។
លោក Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន «ត្រូវតែយល់ថា យើងនឹងត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ មិនអនុញ្ញាតឲ្យពួកគេទទួលបានជោគជ័យក្នុងអ្វីដែលពួកគេហៅថាការបរាជ័យជាយុទ្ធសាស្ត្ររបស់រុស្ស៊ីនោះទេ»។
កាលពីពីរសប្តាហ៍មុន រុស្ស៊ីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ថ្មីរបស់ខ្លួនទៅលើទីក្រុង Dnipro របស់អ៊ុយក្រែន ដែលជាការកើនឡើងកម្ដៅនៃសង្រ្គាមដែលមានអាយុកាលជិតបីឆ្នាំ។
ចាប់ពីពេលនោះមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមប្រើអាវុធថ្មីលើទីក្រុងកៀវ ដើម្បីជាការឆ្លើយតបការដែលអាមេរិកបើកដៃឲ្យអ៊ុយក្រែនប្រើប្រាស់ប្រព័ន្ធមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយរបស់ខ្លួន វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី។
លោក Lavrov បានប្រាប់ថា៖ «យើងកំពុងបញ្ជូនសញ្ញា ហើយយើងសង្ឃឹមថា សញ្ញាចុងក្រោយកាលពីប៉ុន្មានសប្តាហ៍មុន សញ្ញាជាមួយនឹងប្រព័ន្ធអាវុធថ្មីហៅថា Oreshnik ត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំង»។
លោក ពូទីន បាននិយាយថា មីស៊ីល Oreshnik ហោះក្នុងល្បឿនលឿនជាងសំឡេង ១០ដង ហើយមិនអាចស្ទាក់ចាប់បានដោយប្រព័ន្ធការពារដែនអាកាសឡើយ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានហៅការវាយប្រហារនេះថាជា «ការប្រយុទ្ធចុងក្រោយបំផុតនៃភាពឆ្កួតលីលារបស់រុស្ស៊ី» និងបានអំពាវនាវសម្ព័ន្ធមិត្តឲ្យផ្ដល់ប្រព័ន្ធការពារដែនអាកាសដែលទំនើប ដើម្បីឆ្លើយតបនឹងការគំរាមកំហែងថ្មីនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់