ព័ត៌មានអន្ដរជាតិ
ចាប់ពីដើមឆ្នាំ២០២៥ ថៃលែងឲ្យនាំចូលសំណល់ប្លាស្ទិកទៀតហើយ
ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៥ ប្រទេសថៃនឹងហាមឃាត់ការនាំចូលសំណល់ប្លាស្ទិកគ្រប់ប្រភេទ ដែលប្រើសម្រាប់ធ្វើជាវត្ថុធាតុដើមនៅក្នុងរោងចក្រឧស្សាហកម្ម។

នាយកដ្ឋានពាណិជ្ជកម្មបរទេស បានប្រកាសកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤ថា ការអនុវត្តច្បាប់ថ្មីនេះ គឺជាចលនាការពារគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពសាធារណៈ។
លោកស្រី Arada Fuangtong អគ្គនាយកនៃនាយកដ្ឋាន បាននិយាយថា ចំណាត់ការដែលស្នើឡើងដោយក្រសួងធនធានធម្មជាតិ និងបរិស្ថាន ត្រូវបានអនុម័តដោយខុទ្ទកាល័យកាលពីថ្ងៃទី៣ខែធ្នូ ហើយបានចុះផ្សាយក្នុងកាសែតរដ្ឋ Royal Gazette នៅថ្ងៃទី១៦ខែធ្នូ។
លោកស្រី បានឲ្យដឹងទៀតថា ដំបូងឡើយ កាលវិភាគដើមចែងថា ការនាំចូលសំណល់ប្លាស្ទិកត្រូវបានអនុញ្ញាត ក្នុងករណីការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ហើយត្រូវតែមានការយល់ព្រមពីនាយកដ្ឋានឧស្សាហកម្ម។ យ៉ាងណា បន្ទាប់ពីការធ្វើវិសោធនកម្ម ការនាំចូលកាកសំណល់ប្លាស្ទិកទាំងអស់នឹងត្រូវហាមឃាត់ដោយគ្មានករណីលើកលែង ចាប់ពីដើមឆ្នាំក្រោយ។
លោកស្រី បានបន្ថែមថា នាយកដ្ឋានបានជូនដំណឹងដល់ក្រុមហ៊ុននាំចូលថា ពួកគេមានពេលរហូតដល់ថ្ងៃទី៣១ខែធ្នូ ដើម្បីបញ្ចប់ការនាំចូលផលិតផលដែលរងផលប៉ះពាល់។
លោកស្រី Arada បាននិយាយថា៖ «ការហាមប្រាមលើការនាំចូល នឹងជួយជំរុញការកែច្នៃប្លាស្ទិកនៅក្នុងប្រទេសថៃ ដោយធានានូវការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយបរិមាណសំណល់ប្លាស្ទិកដែលមិនប្រើប្រាស់។ នេះក៏នឹងជួយកាត់បន្ថយការបំពុលដែលអាចប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈផងដែរ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


