ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសអាសន្នថា រុស្ស៊ីជិតទទួលស្គាល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
នៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានប្រកាសអាសន្នថា ប្រទេសរុស្ស៊ីជិតទទួលយកកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈដែលកិច្ចសហប្រតិបត្តិការការពារគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា៖ «ជាសញ្ញាព្រមាន យើងវាយតម្លៃថា រុស្ស៊ីប្រហែលជាជិតទទួលយកកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយផ្ទុយពីការប្តេជ្ញាចិត្តរយៈពេលជាច្រើនទសវត្សរ៍កន្លងមករបស់ទីក្រុងមូស្គូ ក្នុងការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ»។
លោកស្រីបានបន្ថែមថា៖ «យើងជឿជាក់ថា ទីក្រុងមូស្គូ នឹងកាន់តែស្ទាក់ស្ទើរមិនហ៊ានរិះគន់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ហើយថែមទាំងរារាំងការអនុម័តទណ្ឌកម្ម ឬសេចក្ដីសម្រេចដែលថ្កោលទោសអាកប្បកិរិយាអស្ថិរភាពរបស់កូរ៉េខាងជើង»។
ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកស្រី Linda លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ មិនបាននិយាយអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងទេ នៅពេលលោកធ្វើការថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ។ ប៉ុន្តែលោកបានការពារកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ថាជាសិទ្ធិអធិបតេយ្យភាពរបស់រុស្ស៊ី។
លោកបានរៀបរាប់ថា៖ «កិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយកូរ៉េខាងជើង គឺស្របតាមច្បាប់អន្តរជាតិ មិនមែនបំពាននោះទេ។ នេះមិនសំដៅប្រឆាំងនឹងប្រទេសទីបីណាមួយទេ។ វាមិនបង្កការគំរាមកំហែងដល់រដ្ឋនៅក្នុងតំបន់ ឬសហគមន៍អន្តរជាតិទេ ហើយគ្មានការសង្ស័យទេ យើងនឹងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការបែបនេះ»។
សូមបញ្ជាក់ថា កូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ ហើយវិធានការនេះត្រូវបានពង្រឹងជាលំដាប់អស់រយៈពេលជាច្រើនឆ្នាំ ក្នុងគោលបំណងបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលប៉ាលិស្ទិករបស់ទីក្រុងព្យុងយ៉ាង៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


